សង្គម

ត្រៀមៗផងអ្នកនៅសង្កាត់ទន្លេបាសាក់ យប់ថ្ងៃសុក្រសប្តាហ៍នេះនឹងមានការដាច់ទឹករយៈពេលខ្លី

BY
Khmernote Media
March 19, 2019

នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសព័ត៌មានជូនដល់ ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អំពីការផ្អាកផ្គត់ផ្គង់ទឹកនៅយប់ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។

មូលហេតុដោយសារតែមានការងារកាត់ភ្ជាប់បំពង់ទឹកថ្មី ដោយប្រជាពលរដ្ឋនៅសង្កាត់ទន្លេបាសាក់ អាចនឹងគ្មានទឹកប្រើប្រាស់រយៈពេល ៣ម៉ោង គឺចាប់ពីម៉ោង២១និង០០នាទីយប់ ដល់ម៉ោង២៤និង០០នាទីយប់៕ សូមអានសេចក្តីប្រកាសនៅខាងក្រោម៖

ដោយ៖ ណារ៉ែន

Share This Post: