ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រហិតសាច់ត្រីប្រាកិន ចំនួន ២ពាន់គីឡូក្រាម ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល នៅខណ្ឌដង្កោ

    BY Khmernote Media March 5, 2024
    ប្រហិតសាច់ត្រីប្រាកិន ចំនួន ២ពាន់គីឡូក្រាម ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល នៅខណ្ឌដង្កោ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ មន្រ្តីស៊ើបអង្កេតនៃសាខា ក.ប.ប. រាជធានីភ្នំពេញ ដឹកនាំដោយលោក គង់ វុទ្ធី អនុប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្រ្តីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ ភូមិសាស្ត្ររាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យជាក់ស្តែងលើ ប្រហិតសាច់ត្រីប្រាកិន ដែលអ្នកដឹកជញ្ជូនអះអាងថាបាននាំចូលតាមច្រកព្រំដែន នៃខេត្តកណ្តាល ដោយផ្ទុកក្នុងរថយន្ត។

    ជាលទ្ធផល សមត្ថកិច្ចចម្រុះ បានធ្វើការត្រួតពិនិត្យឃើញថាផលិតផលប្រហិតត្រីប្រាកិនទាំងនោះ មានការវេចខ្ចប់ពុំមានអនាម័យ ការដឹកជញ្ជូនមិនត្រឹមត្រូវ ពុំមានស៊ីតុណ្ហភាពស្របតាមស្តង់ដារ ពុំមានគុណភាពសម្រាប់មនុស្សបរិភោគបាន និងគ្មានឯកសារបញ្ជាក់ពីប្រភពដើមនៃផលិតផលឡើយ។

    ផ្អែកតាមលទ្ធផលនៃការត្រួតពិនិត្យនេះ សមត្ថកិច្ចចម្រុះបានធ្វើការដកហូត និងបំផ្លាញចោលតាមនីតិវិធី នូវផលិតផល ប្រហិតត្រីប្រាកិនចំនួន ២ ០០០គីឡូក្រាម (ឬ២តោន)នេះ នៅទីលានចាក់សម្រាមស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post:
    MPO4D jitutoto mpo4d Mpoplay