ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ ចេញលិខិតព្រមានផលិតកម្ម ថោន ចំពោះការផលិតចម្រៀងបទ«Team ទឹកត្នោតជូរ» ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសីលធម៌របស់អ្នកនិពន្ធ សម្ដេចព្រះមហាសង្ឃរាជ ជួន ណាត

    BY Khmernote Media March 7, 2024
    ក្រសួងវប្បធម៌ ចេញលិខិតព្រមានផលិតកម្ម ថោន ចំពោះការផលិតចម្រៀងបទ«Team ទឹកត្នោតជូរ»  ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសីលធម៌របស់អ្នកនិពន្ធ សម្ដេចព្រះមហាសង្ឃរាជ ជួន ណាត

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីព្រមាន ផលិតកម្ម ថោន អេនធើធេនមេន ចំពោះ ការផលិតបទចម្រៀងក្រោមចំណងជើងថា «Team ទឹកត្នោតជូរ» ច្រៀងដោយ លោក ម៉ៅ ហាជី និពន្ធទំនុក ច្រៀងដោយ លោក ថុន ស៊ីថែន និងនិពន្ធបទភ្លេងដោយ លោក ថុន ផានិត ដែលបានបង្ហោះផ្សព្វផ្សាយលើប្រព័ន្ធ YouTube នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

    ក្រសួងវប្បធម៌ បានបញ្ជាក់ថា ការផលិតបទចម្រៀងខាងលើ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសីលធម៌របស់អ្នកនិពន្ធ (សម្តេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត) និងជាការប្រើប្រាស់បទភ្លេងដែលមានតម្លៃសម្រាប់ជាតិ និងប្រជាជន ទៅបំភ្លៃដោយពុំខ្លឹមសារអប់រំ និងគ្មានប្រយោជន៍សម្រាប់សង្គម។

    ក្រសួងវប្បធម៌ បានបញ្ជាក់បន្ថែមទៀតថា ផលិតកម្ម ថោន អេនធើធេនមេន ត្រូវលុបចោលជាបន្ទាន់នូវការបង្ហោះផ្សព្វផ្សាយបទ ចម្រៀងខាងលើនេះតាមគ្រប់មធ្យោបាយ និងត្រូវបញ្ឈប់នូវរាល់ការផលិតបទចម្រៀងដែលរំលោភច្បាប់ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងត្រូវធ្វើលិខិតសុំទោសសាធារណជនចំពោះ កំហុសដែល បានកើតឡើងខាងលើនេះ។

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏សូមអំពាវនាវដល់គ្រប់ផលិតកម្ម សូមគោរពឱ្យបាន ម៉ឺងម៉ាត់នូវច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងរួមគ្នាលើកតម្លៃសីលធម៌សង្គម និងកិត្តិយសរបស់ជាតិ ៕

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    Share This Post:
    MPO4D jitutoto mpo4d Mpoplay