មន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តសៀមរាប នឹងស៊ើបអង្កេតលើជនខិលខូចមួយក្រុម ដែលយាយីធ្វើឱ្យសត្វស្វារបួស នៅតំបន់រមណីយដ្ឋានអង្គរ
- March 8, 2024
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូចមួយក្រុមតូច បានយាយីធ្វើឱ្យរបួសសត្វស្វាដូច ជាយកជើងទាត់និងគ្រវែងសត្វស្វាចូលក្នុងកល្យាណទឹកដើម្បីថតរូប កម្សាន្ត ក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន នៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប។

យោងតាមច្បាប់ស្តីពីព្រៃឈើមាត្រា ៤៨ ចែងថា៖ ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាទ្រព្យសម្បត្តិរបស់រដ្ឋនិងជាសមាសភាគនៃធនធានព្រៃឈើរួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ផលជលិកសត្វ បាណកសត្វ និងសត្វ ឥតឆ្អឹងកងផ្សេងៗទៀតព្រមទាំងពងកូនរបស់វា និងមាត្រា ៩៩ចែងថា៖ ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី៣ ដែលត្រូវជាប់ពន្ធនាគារពី ០១ខែទៅ ០១ឆ្នាំ ឬត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លានទៅ ១០លានរៀល វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសយាយីធ្វើឱ្យរបួស ប្រមូលពងកូននៃប្រភេទសត្វក្នុងក្រុមជិតផុត ពូជឬក្រុមមានដោយកម្រឬបំផ្លាញជម្រករបស់វា ។
ទង្វើអសីលធ៌មក្នុងការយាយី ការធ្វើទារុណកម្ម ធ្វើឱ្យរបួសសត្វស្វាជាអំពើខុសច្បាប់ដែលត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីព្រៃឈើ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរជាតិអ ប្សរានឹងធ្វើការស៊ើបអង្កេតលើករណីជនខិលខូចមួយក្រុមតូច រមណីយដ្ឋានអង្គរដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ប្រភព៖ ខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប
- Share This Post:






