ជនបរទេសអាចបើកបរនៅប្រទេសកម្ពុជាដោយស្របច្បាប់បាន លុះត្រាតែគ្រប់លក្ខខណ្ឌទាំងនេះ
- March 20, 2019
យោងតាមមាត្រាទី៤៥ នៃច្បាប់ចរាចរណ៍ផ្លូវគោកបានបញ្ជាក់ឲ្យដឹងថា ជនបរទេស ដែលចូលមកស្នាក់នៅស្របច្បាប់ ហើយមានបំណងបើកបរលើផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានបណ្ណបើកបរកម្ពុជាតាមមធ្យោបាយ២យ៉ាង៖
១- ត្រូវប្រឡងយកបណ្ណបើកបរដូចប្រជាពលរដ្ឋខ្មែរដែរ
២- ត្រូវយកបណ្ណបើកបររបស់ប្រទេសខ្លួន មកប្តូរយកបណ្ណបើកបករកម្ពុជាដោយដាក់ពាក្យសុំនៅក្រសួងសាធារណការ និងដឹកជញ្ជូនន និងត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

ក- ត្រូវមានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព
ខ- ត្រូវមានបណ្ណណបើកបរមានសុពលភាព
គ- មានអាសយដ្ឋានច្បាស់លាស់ ដោយមានសេចក្តីបញ្ជាក់របស់មេឃុំ ឬចៅសង្កាត់
ឃ- មានលិខិតបញ្ជាក់កាយសម្បទា
ង- ក្នុងករណី ដែលបណ្ណបើកបរមិនសរសេរជាភាសាអង់គ្លេស ឬភាសាបារាំង ត្រូវតែបកប្រែជាភាសាខ្មែរ ឬភាសាអង់គ្លេស ឬភាសាបារាំង ដោយមានការបញ្ជាក់ទទួលស្គាល់ពីស្ថានទូត ឬទីស្ថានកុងស៊ុល ឬទីស្ថានរបស់បេសកម្មរបស់ខ្លួន
សុពលភាពបណ្ណបើកបររបស់ជនបរទេស ដែលត្រូវបានប្តូរយកបណ្ណបើកបរកម្ពុជាមានរយៈពេល០១ឆ្នាំ។ សុពលភាពបណ្ណបើកបររបស់ជនបរទេស ដែលបានប្រឡងជាប់មានរយៈពេលដូចគ្នានឹងពលរដ្ឋខ្មែរដែរ។ ជនបរទេស ដែលមានបណ្ណបើកបរប្រភេទ គ ឃ និង ង មិនអាចប្តូរយកបណ្ណបើកបរកម្ពុជាប្រភេទ គ ឃ និង ង បានឡើយ ប៉ុន្តែអាចប្តូរយកបណ្ណបើកបរប្រភេទ ក និង ខ បាន៕


អត្ថបទ៖ សេម
- Share This Post:






