ព័ត៌មានជាតិ
ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥
BY Khmernote Media
March 9, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំងជាសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ០២ព្រះអង្គ ចាត់តាំងដោយ ព្រះមហាក្សត្រ សម្រាប់នីតិកាលទី៥ ៖
១- សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី
២- ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ៕


