ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឧស្សាហ៍ភ្លេចលេបឆ្នាំពន្យាកំណើតមែនទេ? ឥឡូវអ្នកវិទ្យាសាស្ត្រកំពុងបង្កើតក្រវិល ដើម្បីជាវិធីសាស្ត្រពន្យាកំណើតថ្មី

    BY autoadmin March 20, 2019
    ឧស្សាហ៍ភ្លេចលេបឆ្នាំពន្យាកំណើតមែនទេ? ឥឡូវអ្នកវិទ្យាសាស្ត្រកំពុងបង្កើតក្រវិល ដើម្បីជាវិធីសាស្ត្រពន្យាកំណើតថ្មី

    តើស្ត្រីមួយចំនួនឧស្សាហ៍ភ្លេចលេបឆ្នាំពន្យាកំណើតមែនទេ? ទៅថ្ងៃមុខប្រហែលជាអ្នកនឹងបំភ្លេចវិធីចាស់នេះចោលហើយ ដោយអ្នកវិទ្យាសាស្ដ្រកំពុងតែបង្កើតទម្រង់ថ្មីនៃការពន្យាកំណើត។ តាមប្រភព Daily Mail បានឱ្យដឹងថា ពួកគេកំពុងបង្កើតក្រវិលម៉្យាងដែលមានបញ្ចូលអ័រម៉ូនសំយោគ ដែលនឹងឆ្លងកាត់តាមស្បែកត្រចៀករបស់ចូលទៅក្នុងចរន្តឈាមអ្នកប្រើប្រាស់។ អ័រម៉ូនបន្ទាប់មកនឹងរងអំពើដូចគ្នាជាមួយនឹងការប្រើថ្នាំលេបពន្យាកំណើត ដូច្នេះហើយវានឹងការពារមិនឱ្យអ្នកមានផ្ទៃពោះ។ គំនិតនេះគឺដើម្បីឱ្យការពន្យាកំណើតមានប្រសិទ្ធភាព និងលុបបំបាត់ចោលនូវតម្រូវការក្នុងការចងចាំរបស់ស្ត្រីនៅពេលលេចថ្នាំ។

    ការច្នៃប្រឌិតនេះគឺដោយអ្នកគីមីវិទ្យានៅវិទ្យាស្ថានបច្ចេកវិទ្យា Georgia របស់សហរដ្ឋអាមេរិក (Georgia Institute of Technology) ជាមួយនឹងការចេញផ្សាយចុងក្រោយទៅក្នុង Journal of Controlled Release ដោយពួកគេបានសរសេរថា៖ «នេះជាការពិតជាពិសេសមួយ សម្រាប់វិធីពន្យារកំណើត ដែលផ្តល់នូវការបង្ការស្ទើរតែល្អឥតខ្ចោះប្រសិនបើប្រើប្រាស់ឱ្យបានត្រឹមត្រូវ ប៉ុន្តែក៏អាចនឹងមានភាពបរាជ័យខ្ពស់ក្នុងលក្ខខណ្ឌខ្លះ»។ ពួកគេបានបន្ថែមថា អត្រាបរាជ័យមានតែ ០.៣ភាគរយ ប្រសិនបើប្រើប្រាស់ត្រឹមត្រូវ ហើយដើម្បីបង្ការការភ្លេចពួកគេក៏បង្កើតនូវវិធីសាស្ត្រនេះ ហើយការធ្វើតេស្តក៏បង្ហាញថា ក្រវិលពន្យាកំណើតនេះមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: