ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករបានមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត

    BY Khmernote Media March 12, 2024
    ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករបានមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត

    ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ជារៀងរាល់ព្រឹក ពុំមានលុះមួយថ្ងៃណាមួយឡើយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែក្រោកមកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំគយគន់ទិដ្ឋភាពថ្ងៃរះ នៅខាងមុខប្រាសាទអង្គរវត្ត។

    ព្រោះថា ថ្ងៃរះនៅប្រាសាទអង្គរវត្ត ជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ ពួកគេមានខ្លះឈរ និងខ្លះអង្គុយ នៅជុំវិញស្រះទឹក ដើម្បីរង់ចាំមើលថ្ងៃរះដ៏ស្រស់ត្រកាល នាព្រឹកព្រហៀម និងផ្តិតយករូបភាពទាំងនោះទុកអនុស្សាវរីយ៍។

    ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ចាប់តាំងពីម៉ោង ៥ព្រឹកមកម្ល៉េះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណ១,៥០០នាក់ បានមករង់ចាំទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះ នៅខាងមុខប្រាសាទអង្គរវត្ត៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    Share This Post:
    MPO4D jitutoto mpo4d Mpoplay