ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយកប្រតិបត្តិផលិតកម្ម Warner Bros. លាលែងពីតំណែង ក្រោយបែកធ្លាយរឿងឲ្យតារាស្រីដោះដូរខ្លួនមុននឹងបានធ្វើជាតួសម្ដែងក្នុងខ្សែភាពយន្តថ្មីៗ

    BY autoadmin March 20, 2019
    នាយកប្រតិបត្តិផលិតកម្ម Warner Bros. លាលែងពីតំណែង ក្រោយបែកធ្លាយរឿងឲ្យតារាស្រីដោះដូរខ្លួនមុននឹងបានធ្វើជាតួសម្ដែងក្នុងខ្សែភាពយន្តថ្មីៗ

    នាយកប្រតិបត្តិផលិតកម្ម Warner Bros. លោក Kevin Tsujihara ត្រូវបានគេរាយការណ៍ថា បានលាលែងចេញពីតំណែងរបស់គាត់ហើយ ចំពេលមានការចោទប្រកាន់ពីរឿងអាស្រូវដោះដូរខ្លួនដ៏ចម្រូងចម្រាស ជាមួយនឹងការសម្តែងរបស់តារាភាពយន្តហូលីវូដម្នាក់។ យោងតាមសារព័ត៌មាន Los Angeles Times បានឱ្យដឹងថា ការចាកចេញនេះត្រូវបានប្រកាសដោយនាយកប្រតិបត្តិ WarnerMedia លោក John Stankey ជិត ២សប្តាហ៍ បន្ទាប់ពីរឿងអាស្រូវដែលថា លោក Tsujihara អាយុ ៥៤ឆ្នាំ ម្នាក់នេះមានទំនាក់ទំនងជាមួយតារាសម្តែងអង់គ្លេសនាង Charlotte Kirk។

    រឿងអាស្រូវនេះបានផ្ទុះឡើងបន្ទាប់ពីការផ្ញើសាររាប់រយរបស់ភាគីទាំង ២ នឹងត្រូវបានលេចធ្លាយពេញអ៊ិនធឺណិត។ The Hollywood Reporter ក៏បានចុះផ្សាយកាលពីថ្ងៃ ទី៦ ខែមីនា នេះដែរថា នាង Charlotte Kirk ដែលជាសម្តែងជនជាតិអង់គ្លេស បានដោះដូរខ្លួនជាមួយនឹងលោក Tsujihara ដើម្បីបានធ្វើជាតួសម្ដែងក្នុងភាពយន្ត បន្ទាប់ពីមានកិច្ចជំនួបគ្នាកាលពីឆ្នាំ ២០១៣ តាមរយៈលោក Brett Ratner និង James Packer។

    ការស៊ើបអង្កេតដំបូងនៃការចោទប្រកាន់ដែល WarnerMedia បានបង្ហាញកាលពីឆ្នាំមុន មិនបានបង្ហាញពីភស្តុតាងបង្ហាញពីកំហុសឆ្គងណាមួយរបស់លោក Kevin Tsujihara នោះទេ។ ប៉ុន្តែក្រោយបែកធ្លាយសាររបស់ភាគីទាំង ២ រួចមកលោក Tsujihara ក៏បានសរសេរលិខិតសំុទោសអ្នករួមការងារចំពោះកំហុសពីអតីតកាលមួយនេះ។ ជាងនេះផងដែរ ឆ្នាំនេះគឺជាឆ្នាំទី ២៥ ដែលគាត់បានចូលរួមជាមួយផលិតកម្ម Warner Bros. ប៉ុន្តែគួរឱ្យស្ដាយដែលគាត់ធ្វើរឿងមិនគប្បី និងត្រូវលាលែងពីតំណែងដែលមនុស្សជាច្រើនស្រមៃចង់ធ្វើមួយនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖​ nextshark

    Share This Post: