ព័ត៌មានជាតិ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យមកពីបារាំង នឹងផ្តល់ជូនការព្យាបាលជំងឺសួតជូនពលរដ្ឋ ចាប់ពីថ្ងៃ១៧ ដល់ថ្ងៃទី២២ ខែមីនា

BY
Khmernote Media
March 14, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ទាំងអស់ឱ្យបានជ្រាបថា មជ្ឈមណ្ឌលឯកទេសជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង AIR Khmer នឹងផ្តល់ជូនការពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត (វិបត្តិផ្លូវដង្ហើម ស្ទះផ្លូវដង្ហើមពេលគេង រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ហើមសួត ដុំសាច់ក្នុងសួត) ចាប់ពីថ្ងៃទី១៧ រហូតដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ជ្រាបជាព័ត៌មាន ៕

ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Share This Post: