បច្ចេកវិទ្យា

កប់! MSI GT83VR Titan Notebook ដំណើរការដោយ Core i7 6 Core, GTX 1080 SLI និង RAM 64GB

BY
Khmernote Media
March 12, 2018

ស្របពេលជាមួយនឹងកាលបរិច្ឆេតប្រកាសជាផ្លូវការនូវកុំព្យូទ័រជំនាន់ថ្មីរបស់ក្រុមហ៊ុន MSI កាន់តែខិតជិតមកដល់ ម៉ូដែលកំពូល GT83VR Titan Notebook ត្រូវបានគេជឿថាជាម៉ូដែលដំបូងបង្អស់ដែលមានភ្ជាប់មកជាមួយនូវប្រព័ន្ធដំណើរការ Intel’s Core i7-8850H។ ដោយឡែក GT83VR Titan Notebook គឺជាប្រភេទកុំព្យូទ័រហ្គេម ដូចនេះសមត្ថភាពរបស់ម៉ូដែលនេះគឺខ្ពស់ ឯតម្លៃក៏មិនធម្មតាដែរ គឺរហូតដល់ទៅ $7,691 ឯណោះ។

ក្រៅពីប្រព័ន្ធដំណើរការដ៏សែនលឿន កុំព្យូទ័រសម្រាប់លេងហ្គេមរបស់ក្រុមហ៊ុន MSI នេះក៏មានបំពាក់ដោយក្ដារចុចប្រភេទ SteelSeries RGB ជាមួយនឹងគ្រាប់ចុច Cherry MX Brown និងមានអេក្រង់ទំហំ 18.4អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព 1920 x 1080 pixels។

អ្វីដែលអស្ចារ្យបំផុតនោះគឺ GT83VR Titan notebook ដំណើរការដោយ Core i7-8850H របស់ក្រុមហ៊ុន Intel ដែលមានចំនួន Core 6 និងអាច Boot ដល់ 12 ទៅតាមការប្រើប្រាស់។ លើសពីនេះទៅទៀត RAM របស់កុំព្យូទ័រនេះគឺមានទំហំរហូតដល់ទៅ 64GB ឯណោះ ជាមួយនឹង GPU NVIDIA GeForce GTX 1080។

Fu

ប្រភព៖ geeky-gadgets

Share This Post: