ប្រហិតចម្រុះ ភ្លៅមាន់ គ្រឿងក្នុងមាន់ សាច់មឹក និងជើងមាន់ខូចគុណភាពប្រមាណជាង ៩០០គីឡូក្រាម នាំចូលក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានមន្រ្តីជំនាញយកមកដុតកម្ទេចចោល
- March 16, 2024
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប. ខេត្តបន្ទាយមានជ័យសហការជាមួយសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យសាច់បង្កកចម្រុះដែលនាំចូលតាមច្រករបៀង។

តាមលទ្ធផលនៃការត្រួតពិនិត្យឃើញថាប្រហិតចម្រុះ ភ្លៅមាន់ គ្រឿងក្នុងមាន់ សាច់មឹក និងជើងមាន់បកក្លាសេទាំងអស់នោះដឹក និងផ្ទុកពុំបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស និងនាំឱ្យផលិតផលទាំងអស់នោះបានខូចគុណភាព។ ក្រោយពីទទួលបានលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានស្នើសុំព្រះរាជអាជ្ញារងធ្វើការដុតកម្ទេចចោលភ្លាមៗតែម្ដង ៕




ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






