សង្គម

ដោយសារមូលហេតុនេះហើយ ទើបប្រាសាទទាំងអស់នៅក្នុងចុងសតវត្សទី១២ភាគច្រើនគេឃើញស្នាមដូចគេបំផ្លាញរូបចម្លាក់នៅតាមជញ្ចាំង

BY
Khmernote Media
March 25, 2019

នៅក្នុងចុងសតវត្សទី១២ និងដើមសតវត្សទី១៣​គឺជារជ្ជកាលដ៏រុងរឿងបំផុតនៅក្នុងសម័យអង្គរ ដោយគ្រាពេលនោះប្រាសាទជាច្រើនត្រូវបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧ និងជាពេលវេលាសម្រាប់អាណាចក្រអង្គរបានផ្លាស់ប្តូរសាសនារបស់រដ្ឋ ហើយក៏ជាពេលដែលអាណាចក្រខ្មែរបានរីកចំរើនដល់កំរិតកំពូលផងដែរ។ ទន្ទឹមនឹងនេះដែរ នៅពេលដែលមានការផ្លាស់ប្តូរសាសនារបស់រដ្ឋពីប្រទេសកាន់ព្រហ្មញ្ញសាសនា ទៅកាន់ព្រះពុទ្ធសាសនាបែបមហាយានវិញ ព្រះបាទជ័យវរ្ម័នទី៧ បានធ្វើការសាងសង់ប្រាសាទជាច្រើនសម្រាប់សាសនរបស់ព្រះអង្គ។

ប៉ុន្តែជារឿងមួយគួរអោយសោកស្តាយនៅពេល ដែលក្សត្រកាន់សាសនាព្រះពុទ្ធដាក់រាជ បដិវត្តន៍សាសនាក៏បានកើតឡើងម្តងទៀត ហើយប្រាសាទដែលកសាងដោយព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានបំផ្លាញរូបពុទ្ធបដិមា និងចម្លាក់ទាំងអស់ ដែលទាក់ទងនឹងសាសនាព្រះពុទ្ធ ដូច្នេះបានជាពេលសព្វថ្ងៃនេះ ប្រាង្គប្រាសាទជាច្រើនយើងឃើញមានតាមជញ្ជាំងប្រាសាទ ដែលសង់ដោយព្រះបាទជ័យវរ្ម័នទី៧ត្រូវបានបំផ្លាញ។ ហើយចម្លាក់ខ្លះ ពួកអ្នកកាន់សាសនាហិនឌូ ពុំបានបំផ្លាញទេតែព្យាមកែរូបរាងចម្លាក់ទាំងនោះពីរូបព្រះពុទ្ធទៅជារូបព្រះឬព្រាហ្មណ៍នៅក្នុងសាសនាព្រហ្មញ្ញវិញ។

គួរបញ្ជាក់ផងដែរថាព្រះបាទជ័យវរ្ម័នទី៧ជាក្សត្រដែលមានកិត្យានុភាព និងរឹទ្ធិអំណាចខ្លាំងខ្លាណាស់ ព្រោះពេលនោះអាណាចក្រខ្មែរបានឈានដល់កំរិតកំពូល។ មិនតែប៉ុណ្ណោះ ទ្រង់បានសាងសង់មន្ទីរពេទ្យ និងសាលាឆទាននៅជុំវិញអាណាចក្រអង្គរ និងបានវាតទឹកដីអាណាចក្រអង្គរបានយ៉ាងធំ។ បន្ថែមពីនេះទៅទៀតយើងមិនដឹងច្បាស់ថានៅក្នុងឆ្នាំណា ឬពេលណាទេដែលព្រះអង្គចូលទីវង្គត់នោះទេ ព្រោះព្រះអង្គបានដាក់រាជ្យ ហើយក៏បាត់ព័ត៌មានពីទ្រង់រហូតទៅ។ តាមការបកស្រាយមួយចំនួនបានអោយដឹងថា ប្រហែលព្រះអង្គទ្រង់មានជំងឺខ្លុង ទើបព្រះអង្គមានអារម្មណ៍ថាខ្មាសប្រជាជន ក៏រត់ចូលព្រៃបាត់ទៅ ទើបគ្មានពីណាដឹងពីដំណឹងរបស់ទ្រង់ចាប់ពីពេលនោះមក៕

អត្ថបទ៖ សុគុណា

Share This Post: