ថ្ងៃអាទិត្យនេះ នឹងមានការដាច់ភ្លើងតាំងពីព្រឹក រហូតដល់ល្ងាច នៅតំបន់មួយចំនួនក្នុងក្រុងភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែង
- March 20, 2019
យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គិសនីកម្ពុជា បានប្រកាសឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩ នឹងមានការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
ដោយមានតំបន់មួយចំនួននៅក្នុងក្រុងភ្នំពេញ ស្រុកល្វាឯម ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ខេត្តកណ្តាល និង ស្រុកពារាំង ខេត្តព្រៃវែង នឹងត្រូវដាច់ភ្លើង ចាប់ពីវេលាម៉ោង ៩ព្រឹក រហូតដល់ម៉ោង៥ល្ងាច៕ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោម៖

ដោយ៖ ណារ៉ែន
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






