នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អំពាវនាវឱ្យប្រជាពលរដ្ឋ ដែលធ្លាប់បាត់ម៉ូតូកាលពីពេលកន្លងទៅ សូមយកឯកសារមកផ្ទៀតផ្ទាត់ផ្ទាល់នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ
- March 18, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការបង្ហាញនូវភិនភាគម៉ូតូ និងផ្លាកលេខមួយចំនួន ដែលដកហូតក្នុងប្រតិបត្តិការបង្ក្រាបទីតាំងទទួលផលចោរកម្ម កាលពីពេលកន្លងទៅនៅខណ្ឌទួលគោក។

សូមសាធារណៈជន ពិសេសជនរងគ្រោះក្នុងហេតុការណ៍បាត់ម៉ូតូកាលពីពេលកន្លងទៅធ្វើការផ្ទៀតផ្ទាត់ តាមរយៈផ្លាកលេខ, លេខតួ និងលេខម៉ាស៉ីនដែលបានបង្ហាញជូន។ ក្នុងករណីចង់ពិនិត្យដោយផ្ទាល់នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (ក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ) សូមភ្ជាប់ឯកសារពាក់ព័ន្ធមកជាមួយ ហើយទំនាក់ទំនងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលេខទូរស័ព្ទ 092 899 919 ៕


































ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ
- Share This Post:






