សិចស៊ីដូចឈ្មោះ ឬទេហ្ន៎? TESLA បញ្ចេញរូបភាពគ្រួសារ S3XY ទាំង 4 ម៉ូដែលស៊េរីថ្មីបំផុត
- BY
- autoadmin
- March 21, 2019
ជាមួយនឹងការដាក់តាំងបង្ហាញម៉ូដែល Tesla Model Y នាពេលថ្មីៗនេះ ក្រុមគ្រួសារ S3XY ម៉ូដែលទាំង 4 របស់ Tesla ដែលលោកអ្នកទន្ទឹងរង់ចាំយូរមក ពេលនេះត្រូវបានបញ្ចប់ហើយ។ រូបថតមួយចំនួនដែលត្រូវបានបង្ហោះដោយក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិចមួយនេះ បានបង្ហាញយ៉ាងច្បាស់ថា ម៉ូដែលទាំង 4 គឺពិតជាមានភាពស្រដៀងគ្នាខ្លាំងណាស់ តួយ៉ាងដូចជាម៉ូដែល 3 និង Y គឺមើលទៅស្ទើរតែច្រឡំគ្នា។

ជាការពិតក្រុមហ៊ុន Tesla បានចាប់ផ្តើមបញ្ចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនជាមួយនឹងម៉ូឌែលស៊េរី S (sedan) បន្ទាប់មកពួកគេក៏បានបញ្ចញស៊េរី X ដែលមានរូបរាងដូចគ្នាទៅនឹងម៉ូដែល S ប៉ុន្តែជាប្រភេទ SUV ពោលប្រភេទ S ទៀប និងងាយស្រួលជិះជាង។ ប៉ុន្តែយ៉ាងណាក៏ដោយ X ក៏នៅតែជាម៉ូដែលពិសេសជាងគេក្នុងចំណោមម៉ូដែល S3XY ដោយវាជាប្រភេទទ្វារស្លាបស្ទាំង «Falcon Wing»។ យ៉ាងណាមិញខាងក្រោមគឹជារូបភាពនៃម៉ូដែល S3XY ជំនាន់ថ្មីទាំង 4 របស់ Tesla៖
Model S



Model 3



Model X



Model Y



អត្ថបទ៖ លីដា
ប្រភព៖ carscoops
- Share This Post:






