ត្រៀមខ្លួន! ចាប់ពីថ្ងៃនេះទៅអាចនឹងមានភ្លៀងកក់ខែ និងប្រយ័ត្នផ្គររន្ទះ
- March 22, 2019
យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៥ខែ មីនា ឆ្នាំ២០១៩នេះ កម្ពុជា និងមានភ្លៀងកក់ខែ នៅរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ តាកែវ កំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ។

ដោយឡែក ខេត្តសៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តព្រះវិហារ ភ្លៀងកក់ខែ និងធ្លាក់ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ។ ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧត្តុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គររន្ទះ ជាពិសេសខ្យល់កន្ត្រាក់ ដែលកើតមានឡើងជាយថាហេតុ ៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






