អន្តរជាតិ
ស្លាប់ ៤៤នាក់ និងរងរបួស ៩០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះរោងចក្រគីមីនៅចិន
BY autoadmin
March 22, 2019
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងការផ្ទុះដ៏ធំនៅរោងចក្រគីមីមួយនៅភាគខាងកើតប្រទេសចិន បានកើនឡើងដល់ ៤៤នាក់ និង ៩០នាក់ទៀតរងរបួស។ ការផ្ទុះនេះបានកើតឡើងនៅប្រហែលម៉ោង ០២ និង ៥០នាទី រសៀល (ម៉ោងក្នុងស្រុក) នៅឯរោងចក្រមួយនៅក្រុង Yancheng ដែលគ្រប់គ្រងដោយក្រុមហ៊ុន Tianjiayi Chemical ។

រដ្ឋបាលទទួលបន្ទុកការរញ្ជួយដីរបស់ប្រទេសចិនបានរាយការណ៍ថា ការផ្ទុះនេះបណ្តាលមកពីអគ្គីភ័យនៅរោងចក្រ ខណៈមានការរញ្ជួយមួយដែលមានទំហំស្មើនឹង ២.២រិចទ័រ។ រូបភាពនៅលើបណ្តាញសង្គមបានបង្ហាញថា ការផ្ទុះនៅកន្លែងកើតហេតុ បានធ្វើឱ្យពពកខ្មៅគ្របដណ្តប់ពេញទីនោះ បង្កឱ្យមានការស្លាប់ រងរបួស និងខូចខាតដល់អគារជាច្រើន។ យ៉ាងណាមិញប៉ូលិសពេលនេះ គឺកំពុងស៊ើបអង្កេតពីមូលហេតុនៃការផ្ទុះនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ bbc