ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីនគរបាល ៣រូប ដែលចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងខណ្ឌបឹងកេងកង រងការរិះគន់ពីប្រជាពលរដ្ឋ ត្រូវបានកោះហៅមកអប់រំណែនាំ និងធ្វើកិច្ចសន្យាព្រមានលើកទី១

    BY Khmernote Media March 30, 2024
    មន្រ្តីនគរបាល ៣រូប ដែលចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងខណ្ឌបឹងកេងកង រងការរិះគន់ពីប្រជាពលរដ្ឋ ត្រូវបានកោះហៅមកអប់រំណែនាំ និងធ្វើកិច្ចសន្យាព្រមានលើកទី១

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្រ្តីការិយាល័យនគរបាលសណ្តាប់ធ្នាប់ចំនួន០៣នាក់ ដែលចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងខណ្ឌបឹងកេងកង រងការរិះគន់ពីប្រជាពលរដ្ឋ ត្រូវបានកោះហៅមកសួរនាំបំភ្លឺ។

    ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គមពាក់ព័ន្ធករណីមន្រ្តីការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងខណ្ឌបឹងកេងកង ហើយឃើញរថយន្ត០១គ្រឿងល្មើសចតបញ្រ្ចាសទិស មុខហាងកាហ្វេមួយកន្លែង ហើយសកម្មភាពមន្រ្តីនគរបាលអនុវត្តការងារនៅពេលនោះមានការខុសឆ្គង រងការរិះគន់ពីប្រជាពលរដ្ឋ។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាឱ្យលោកនាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ ធ្វើការកោះហៅមន្រ្តីទាំង០៣នាក់នោះចូលមកការិយាល័យនគរបាលសណ្តាប់ធ្នាប់ ដើម្បីសួរនាំបំភ្លឺ។

    បន្ទាប់ពីមន្រ្តីជំនាញសួរនាំរួច ក៏បានរាយការណ៍សុំគោលការណ៍ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយក៏បានអនុញ្ញាតឱ្យមន្រ្តីជំនាញធ្វើការអប់រំណែនាំ នឹងឱ្យធ្វើការកិច្ចសន្យា ព្រមានលើកទី១ចំពោះមន្រ្តីនគរបាលទាំង៣នាក់ បញ្ឈប់ធ្វើសកម្មភាពអនុវត្តការងារដែលល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay