ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច ចុះណែនាំដល់ប្អូនៗសិស្សវិទ្យាល័យ ជា ស៊ីម សាមគ្គី មិនឱ្យលេងគប់ និងជះទឹក ប៉ាតម្សៅ ដាក់គ្នានៅលើផ្លូវសាធារណៈ

BY
Khmernote Media
April 1, 2024

រាជធានីភ្នំពេញ៖​ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ពាក់ព័ន្ធករណីក្មេងមួយក្រុមធំជិះម៉ូតូចុចស៊ីផ្លេ ស្រែកកញ្រៀវឡូឡា ព្រមទាំងមានលេងដេញបាញ់ទឹកដាក់គ្នាយ៉ាងអាណាធិបតេយ្យនៅតាមបណ្តោយផ្លូវ២៧១ ចាប់ពីចំណុចវិទ្យាល័យជាស៊ីម សាមគ្គីដល់មុខក្លោងទ្វារកាកបាទក្រហមកម្ពុជា។

នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំដល់ប្អូនៗសិស្សសាលា មិនឱ្យលេងគប់ និងជះទឹក ប៉ាតម្សៅ ដាក់គ្នានៅលើផ្លូវសាធារណៈ ដែលបង្កឱ្យប៉ះពាល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈតទៅទៀត៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: