សង្គម

កម្រាលផ្លូវថ្មីស្តង់ដារប្រទេសជប៉ុន ចាប់ផ្តើមលេចរូបរាងបណ្តើរៗហើយនៅម្តុំ Pub Street

BY
Khmernote Media
March 22, 2019

ខេត្តសៀមរាប៖ គិតត្រឹម​ថ្ងៃសុក្រ​ ២រោច​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២២ ខែមីនា​ ឆ្នាំ២០១៩​ នេះ តាមរយៈកិច្ចព្រមព្រៀងរវាង JICA និងមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត និងរដ្ឋបាលខេត្ត​សៀមរាប​ និងកិច្ចសហការជាមួយក្រុមហ៊ុន​ Omura Ceratec Co.,Ltd​ បាន​ និងកំពុងអនុវត្តការងារ​ក្រាលបេតុងជ្រាបទឹក​ (Pilot Project)​ ដេីម្បីបង្ហាញអំពីបច្ចេកវិទ្យាថ្មី​ លេីការសាង់សង់កម្រាល​ និងចិញ្ចេីមផ្លូវដោយបេតុងជ្រាបទឹក​ តាមបណ្តោយផ្លូវ​ ២ធ្នូ​ ប្រវែង​ ៩៣ម៉ែត្រ​ ពីចំណុចប្រសព្វ​ Pub Street ដល់មុខក្លោងទ្វារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រួមមានកម្រាលផ្លូវ ចំណត និងចិញ្ចើមផ្លូវ​ ដែលគម្រោងនេះបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៩ គ្រោងបញ្ចប់ទាំងស្រុង​ ១០០%​ក្នុងខែមិថុនា ឆ្នាំ២០១៩​ ខាងមុខនេះ។

គម្រោងសាកល្បងនេះមានគោលបំណងរួមចំណែកការពារទឹកជំនន់ ទឹកដក់លើផ្លូវ​ និងចិញ្ចើមផ្លូវក្នុងទីក្រុង ដោយប្រើកម្រាលដុំបេតុងជំរាបទឹក (Permeable Interlocking Block Pavement) ជាបច្ចេកវិទ្យា​ និងស្តង់ដារជប៉ុន​ ហេីយគម្រោងកំពុងអនុវត្តន៍បាន​ ៥០%​ហេីយ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

Share This Post: