ព័ត៌មានជាតិ

ក្រុមការងារ រៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកំពង់ស្ពឺ កំពុងមមាញឹកពន្លឿនការងារ តាមមុខព្រួញនីមួយៗរបស់ខ្លួន

BY
Khmernote Media
April 9, 2024

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មាន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មកដល់ពេលនេះ នៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ថ្ងៃ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី តាមប្រពៃណីជាតិខ្មែរ។ តាមផែនការគ្រោងទុកឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ និងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ស្ពឺ» ដែលប្រារព្ធធ្វើឡើង នៅបរិវេណសួនច្បារសម្តេចព្រះសង្ឃរាជ្យ ជូន ណាត វិមានឯករាជ្យខេត្តកំពង់ស្ពឺ ក្រុងច្បារមនខេត្តកំពង់ស្ពឺ មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសាឆ្នាំ២០២៤ ខាងមុខ។

នៅតាមទីតាំង បរិវេណប្រារព្ធពិធីព្រឹត្តិការណ៍«សង្ក្រាន្តខេត្តកំពង់ស្ពឺ» នៅសួនច្បារ មាត់ស្ទឹងព្រែកត្នោត គេសង្កេតឃើញក្រុមការងារ បាននឹងកំពុងមមាញឹកយកចិត្តទុកដាក់ខ្ពស់ ពន្លឿនការងារ តាមមុខព្រួញនីមួយៗ ធ្វើយ៉ាងណា អោយការត្រៀមរៀបចំ «សង្រ្កាន្តខេត្តកំពង់ស្ពឺ» អោយបានរួចរាល់ មុនផែនការ ដែលបានគ្រោងទុក។

ដើម្បីពន្លឿន សកម្មភាពការងារ តាមផែនការគ្រោងទុក ជាក់ស្ដែង នៅថ្ងៃទី០៩ ខែមេសានេះ ទីតាំងប្រារព្ធពិធីសង្កេតឃើញថាការរៀបចំជិតសម្រេចបាន ១០០ភាគរយហើយ សូមប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមលេងកំសាន្តសប្បាយ អោយបានច្រើនកុះករ និងដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង៕

ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ស្ពឺ

Share This Post: