ព័ត៌មានជាតិ

ស្រ្តីម្នាក់ជាភ្ញៀវទេសចរ បានឈឺពោះសម្រាលកូន ពេលកំពុងជិះទូកកណ្តាលសមុទ្រ ត្រូវបានអ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យទៅសង្គ្រោះទាន់ពេល

BY
Khmernote Media
April 10, 2024

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលស្រ្តីមួយរូប ជាភ្ញៀវទេសចរ បានឈឺពោះសម្រាលកូននៅលើទូកកណ្តាលសមុទ្រ យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ សំ ម៉ៃយ៉ា អាយុ ៤០ឆ្នាំ។ ស្រ្តីខាងលើ ត្រូវបានក្រុមការងារ របស់លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

ប្រភព៖ លោក Huy Bunleng News

Share This Post: