ជប៉ុនកំពុងច្នៃម៉ូតបង្គន់អេឡិតត្រូនិច ដែលអាចភ្ជាប់អ៉ីនធឺណិត និងលេងហ្គេមបាន
- March 24, 2019
ជប៉ុនគឺជាដែនដីនៃការបង្កើតរបស់ប្លែកៗ ដែលពេលខ្លះអ្នកសឹងតែមិនជឿថា វត្ថុទាំងនោះពិតជាត្រូវបានគេបង្កើតឡើងមែន។ តួយ៉ាងកាលពីពេលថ្មីៗនៅក្នុងបណ្តាញសង្គមក្នុងប្រទេសជប៉ុនបានលេចចេញរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ គឺការបង្កើតបង្គន់អេឡិចត្រូនិច ដែលអាចលេងហ្គេមបានក្នុងអំឡុងពេលអ្នកកំពុងអង្គុយលើចានបង្គន់។ ព័ត៌មានមួយនេះត្រូវបានបង្ហាញដំបូងដោយ គរណី Twitter @peter6409 ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន ហើយគំនិតនៃការបង្កើតបង្គន់អាចលេងហ្គេមបាននេះត្រូវបានគេជឿថា ជាគម្រោងរបស់ក្រុមហ៊ុនផលិតហ្គេមដ៏ធំដែលមានឈ្មោះថា EPIC ផងដែរ។

តាមរយៈគណនីខាងលើបានឲ្យដឹងថា បង្គន់អេឡិចត្រូនិចនេះ បំពាក់ដោយជ័រនៅមាត់នៃចានបង្គន់ ហើយជ័រទាំងនោះក៏អាចជាប៊ុតុងសម្រាប់បញ្ជាផងដែរ នៅផ្នែកខាងក្រោយរបស់បង្គន់ត្រូវភ្ជាប់ដោយខ្សែរកាសមួយ និងមានមុខងារសម្រាប់តភ្ជាប់ជាមួយនឹងអ៉ីនធឺណិតផងដែរ។ យ៉ាងណាក្តី ព័ត៌មានលំអិតនៃការចាប់ផ្តើមផលិតបង្គន់នេះនៅមិនទាន់បង្ហាញនៅឡើយទេ តែគេជឿថា ជប៉ុននឹងមានបង្គន់អេឡិចត្រូនិចនេះក្នុងពេលដ៏ឆាប់ខាងមុខ៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark
- Share This Post:







