ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីប្លន់ម្ចាស់ប្រេន Lakamo អ្នកនាំពាក្យកងរាជអាវុធហត្ថ បញ្ជាក់ថា ការមិនផ្ដល់ចម្លើយជូនអ្នកសារព័ត៌មាន ព្រោះជាករណីកំពុងធ្វើការស៊ើបអង្កេត ត្រូវរក្សាការសម្ងាត់

    BY Khmernote Media April 12, 2024
    ករណីប្លន់ម្ចាស់ប្រេន Lakamo អ្នកនាំពាក្យកងរាជអាវុធហត្ថ បញ្ជាក់ថា ការមិនផ្ដល់ចម្លើយជូនអ្នកសារព័ត៌មាន ព្រោះជាករណីកំពុងធ្វើការស៊ើបអង្កេត ត្រូវរក្សាការសម្ងាត់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ ហេតុការណ៍យ៉ាងសោកសង្រេងចំពោះម្ចាស់ប្រេន Lakamo ដែលត្រូវបានចោរម្នាក់ ចូលទៅប្លន់ដល់ក្នុងផ្ទះ គំរាមទារលុយចំនួន ២០ម៉ឺនដុល្លារ នៅខណ្ឌជ្រោយចង្វារ បានបាញ់ជនរងគ្រោះជាប្តីចំក្បាលបណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតដែលជាកញ្ញា សុខ លីន តារា TikTok និងជាBA បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។

    ក្នុងហេតុការណ៍ខាងលើនេះ មានអ្នកសារព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម ក្នុងនោះមានអ្នកសារព័ត៌មានជាច្រើនបានចោទសួរទៅ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ការមិនផ្ដល់ចម្លើយជូនអ្នកសារព័ត៌មាន ព្រោះជាករណីកំពុងធ្វើការស៊ើបអង្កេត ត្រូវរក្សាការសម្ងាត់។

    បើយោងតាមប្រភពពីគណនីហ្វេសប៊ុកផេករបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១២ ខែមេសានេះ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំបាទឆ្លៀតពេលបន្តិច បង្ហាញអំពីទិដ្ឋភាពច្បាប់ជូនសាធារណជននិងអ្នកសារព័ត៌មានឱ្យយល់ជ្រួតជ្រាបអំពីបទប្បញ្ញត្តិមួយចំនួន។ ម្សិលមិញនេះ អ្នកសារព័ត៌មានមួយចំនួនបានសួរមកខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស អំពីករណីលួចដោយស្ថានទម្ងន់ទោសដែលបានកើតឡើង ដើម្បីចង់បានព័ត៌មានអំពីហេតុការណ៍នេះ។ ខ្ញុំបាទក៏បានឆ្លើយជម្រាបជូនទៅវិញថា “ខ្ញុំមិនអាចឆ្លើយប្រាប់បានទេ ដោយសារការសម្ងាត់នៃការស៊ើបអង្កេត”។»

    ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ដែរថា យោងតាម មាត្រា៨៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថា “ការស៊ើបអង្កេតត្រូវតែជាការសម្ងាត់។ បុគ្គលទាំងឡាយដែលចូលរួមក្នុងការស៊ើបអង្កេតជាពិសេសចៅក្រមខាងអយ្យការ មេធាវី ក្រឡាបញ្ជី នគរបាល កងរាជអាវុធហត្ថ មន្ត្រីរាជការ អ្នកជំនាញ… ត្រូវតែរក្សាការសម្ងាត់វិជ្ជាជីវៈ។ … ការបំពានលើការសម្ងាត់នៃការស៊ើបអង្កេត គឺជាបទល្មើសដែលត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។”

    មាត្រា៥៨៖ ព្រះរាជអាជ្ញាដឹកនាំ និងសម្របសម្រួលសកម្មភាពការងាររបស់មន្ដ្រីនគរបាលយុត្តិធម៌និងភ្នាក់ងារនគរបាលយុត្តិធម៌ទាំងអស់…។

    ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ទៀតថា «នៅពេលកំពុងធ្វើការស៊ើបអង្កេតករណីបទល្មើសណាមួយ ភាគីចូលរួមការស៊ើបអង្កេតនោះ ត្រូវតែរក្សាការសម្ងាត់»

    ប្រភព៖ GRK News

    Share This Post:
    MPO4D jitutoto mpo4d Mpoplay