សង្គម

សម្តេចតេជោ ចង់ឲ្យស្ថានីយទូរទស្សន៍បញ្ចាំងរឿង ប៉ាវចិន ដើម្បីរួមចំណែកកែទំរង់ប្រព័ន្ធតុលាការកម្ពុជា

BY
Khmernote Media
March 25, 2019

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួន១,២៤៥នាក់ មាននារី ៥៧២នាក់។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យស្ថានីយទូរទស្សន៍ក្នុងស្រុកចាក់បញ្ចាំងរឿង ប៉ាវចិន ដើម្បីចូលរួមចំណែកកំណែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា។ សម្តេចបានមានប្រសាសន៍ដូច្នេះថា “ល្អណាស់ ចាប់ពីពេលនេះទៅ បើទូរទស្សន៍ណាមុនពេលសម្រាកបញ្ចាំងរឿងប៉ាវចិនមួយភាគ គឺល្អមែនទែន ព្រោះយើងចង់ធ្វើការកែទំរង់ប្រព័ន្ធតុលាការ និងស្វែងរកយុត្តិធម៌ក្នុងសង្គមឲ្យបាន អញ្ចឹងមានតែដាក់កុនប៉ាវចិនឲ្យមើលតែម្តង”៕

អត្ថបទ៖ សេម

Share This Post: