ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បង្កាត់ពូជអណ្តើកសង្កល់ ដែលជិតផុតពូជ បានពងជាច្រើនសម្បុកដោយជោគជ័យ

    BY Khmernote Media April 20, 2024
    មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បង្កាត់ពូជអណ្តើកសង្កល់ ដែលជិតផុតពូជ បានពងជាច្រើនសម្បុកដោយជោគជ័យ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ Angkor Centre for Conservation of Biodiversity (ACCB) ក្នុងឆ្នាំនេះ ការខិតខំប្រឹងប្រែង និងការតស៊ូពីក្រុមការងារ ដែលមានការតាំងចិត្តខ្ពស់ដោយទទួលបានផល ហើយបានបង្ហាញពីជោគ ជ័យនៃកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កាត់ពូជអណ្តើកសង្កល់ ឬអណ្តើកក្របីក្បាលលឿង ដែលជាប្រភេទជិតផុតពូជ កំពុងរងគ្រោះថ្នាក់ខ្លាំង។ នេះបើតាមការឱ្យដឹងពី Angkor Centre for Conservation of Biodiversity នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

    ជាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងមជ្ឈមណ្ឌល មិនមែនញីមួយក្បាល ឬពីរក្បាលនោះទេ តែមានញីបីក្បាល ដែលបានដោយញីឈ្មោលហើយបានពង ជាច្រើនសម្បុកដោយជោគជ័យ សម្បុកនីមួយៗមានពងចន្លោះពី ៥គ្រាប់ ទៅ ៩គ្រាប់។ នៅចុងខែមីនា ក្រុមការងារបានប្រទះឃើញកូនញាស់ដំបូងគេ វារចេញពីសម្បុករបស់ពួកវា ជាមួយនឹងការរំពឹងទុកថានឹងមានកូនញាស់ជាបន្តបន្ទាប់ច្រើនទៀត នៅប៉ុន្មាន សប្តាហ៍ខាងមុខនេះ។

    អណ្តើកសង្កល់ ជាប្រភេទជិតផុតពូជ កំពុងរងគ្រោះថ្នាក់ខ្លាំងនៅប្រទេសកម្ពុជា ពួកវាងាយរងគ្រោះខ្លាំងដោយសារការជួញដូរសត្វព្រៃខុសច្បាប់ ជាពិសេសសម្រាប់ ធ្វើជាអាហាររបស់មនុស្ស ជាឱសថបុរាណ និងការប្រើប្រាស់ពួកវា ដើម្បីធ្វើបុណ្យ កុសលតាមរយៈការ«ទិញសត្វលែង» ជាការបដិបត្តិបែបប្រពៃណីតាមទ្រឹស្ដី ដែលបង្ហាញពីសេចក្ដីអាណិតអាសូរចំពោះសត្វ ប៉ុន្តែជារឿយៗត្រូវបញ្ចប់ជាមួយនឹងការរងទុក្ខវេទនារបស់សត្វព្រៃ ដែលត្រូវបានគេយកមក ប្រើប្រាស់ក្នុងការបដិបត្តិទាំងនេះ។

    ដើម្បីគាំទ្រដល់ការលែងកូនអណ្តើក ដែលបានបង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌល ទៅក្នុងជម្រកធម្មជាតិរបស់ពួកវាវិញ ACCB បានរក្សាទុកចំនួនប្រជាសាស្រ្ត សត្វអណ្តើកសង្កល់ ដែលត្រូវបានធានាការថែទាំនៅក្នុងមជ្ឈមណ្ឌល គឺជាប្រភេទដែលចំនួន ប្រជាសាស្ត្រមានការថយចុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ ការបង្កាត់ពូជអណ្តើក ប្រភេទនេះដោយជោគជ័យនៅ ACCB គឺមានសារៈសំខាន់សម្រាប់និរន្តរភាព នៃចំនួនប្រជា សាស្រ្តដែលត្រូវបានធានាការថែទាំនៅក្នុងមជ្ឈមណ្ឌល និងគំនិតផ្តួចផ្តើមអភិរក្សរបស់យើង សម្រាប់ប្រភេទសត្វនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay