ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលស្រុកឱរ៉ាល បដិសេធទាំងស្រុងតាមការ Live វីដេអូរបស់អ្នកសារព័ត៌មានមួយ ពាក់ព័ន្ធករណីការចែកដី នៅក្នុងស្រុកឱរ៉ាលជូនប្រជាពលរដ្ឋក្រីក្រ

    BY Khmernote Media April 22, 2024
    រដ្ឋបាលស្រុកឱរ៉ាល បដិសេធទាំងស្រុងតាមការ Live វីដេអូរបស់អ្នកសារព័ត៌មានមួយ ពាក់ព័ន្ធករណីការចែកដី នៅក្នុងស្រុកឱរ៉ាលជូនប្រជាពលរដ្ឋក្រីក្រ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា រដ្ឋបាលស្រុកឱរ៉ាល បានចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធទាំងស្រុងតាមការ Live វីដេអូរបស់អ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធជាមួយនឹងការចែកដី នៅក្នុងស្រុកឱរ៉ាលជូនប្រជាពលរដ្ឋក្រីក្រ។

    តាមការ Live វីដេអូរបស់ផេកអ្នកសារព័ត៌មានក្នុងស្រុក ដោយមានឈ្មោះ ពូ ហ៊ន និងឈ្មោះ ជួន គន្ធា បានធ្វើការចែកដី ជូនប្រជាពលរដ្ឋក្រីក្រ ដីស្ថិតនៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

    រដ្ឋបាលស្រុកឱរ៉ាល់ សូមបដិសេធមិនទទួលស្គាល់ដឹងឮលើករណីខាងលើ ព្រោះការអះអាងរបស់បុគ្គល ខាងលើ ជាដីស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលត្រូវបានការពារដោយច្បាប់ ហើយគ្មានបុគ្គលណា អាច កាប់ឆ្ការ ទន្ទ្រាន រឺឈូសឆាយលើដីនោះបានឡើយ។

    ក្នុងករណីបើរដ្ឋចែកដីជូនប្រជាពលរដ្ឋក្រីក្រគឺអនុវត្តតាមគោលនយោបាយដីសម្បទានសង្គមកិច្ចដែល មិនតម្រូវឱ្យប្រជាពលរដ្ឋក្រីក្របង់ប្រាក់ទេ។

    រដ្ឋបាលស្រុកសូមអំពាវនាវដល់ សាធារណៈជន ដល់អ្នកទិញដីនៅក្នុងស្រុកឱរ៉ាល់ មេត្តាទិញដីដែលមាន ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ត្រូវជៀសវាងការទិញ លក់ដីដែលមានប្រភពមិនច្បាស់លាស់ ជាពិសេសដីដែលស្ថិត នៅក្នុងតំបន់ការពារធម្មជាតិ និងដីសាធារណៈរបស់រដ្ឋផ្សេងៗ បើមានចម្ងល់សូមទំនាក់ទំនងមកលេខទូរស័ព្ទ លេខ ០៩៧៧៥៥០៤៧៧ ។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ មេត្តា ជ្រាបជាព័ត៌មាន៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post:
    MPO4D jitutoto mpo4d Mpoplay