ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រគល់វត្ថុបុរាណចំនួន ២៧ ដុំ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា

    BY Khmernote Media April 24, 2024
    រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រគល់វត្ថុបុរាណចំនួន ២៧ ដុំ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រគល់វត្ថុបុរាណចំនួន ២៧ដុំ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក។

    យោងតាមប្រភពដដែលបានឱ្យដឹងថា ឯកឧត្តម ម៉ៅ ទិត្យារុណ ភារធារីស្តីទីកម្ពុជាប្រចាំអង្គការ សហប្រជាជាតិ និងសហការីបានចូលរួមជាមួយ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២៧ដុំ ជូនប្រជាជនកម្ពុជា នៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post:
    MPO4D jitutoto mpo4d Mpoplay