ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ម៉ៅ ធនិន អប់រំណែនាំ ម្ចាស់គណនីហ្វេសប៊ុក SantaKH ដោយផ្ទាល់ ពាក់ព័ន្ធសកម្មភាពថតរូបមិនសមរម្យ ជាមួយរូបសំណាក់សេះសមុទ្របាញ់ទឹក

    BY Khmernote Media April 26, 2024
    ឯកឧត្តម ម៉ៅ ធនិន អប់រំណែនាំ ម្ចាស់គណនីហ្វេសប៊ុក SantaKH ដោយផ្ទាល់ ពាក់ព័ន្ធសកម្មភាពថតរូបមិនសមរម្យ ជាមួយរូបសំណាក់សេះសមុទ្របាញ់ទឹក

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអនុញ្ញាតឱ្យលោក SantaKH ឈ្មោះប្រើប្រាស់ក្នុងហ្វេសប៊ុក ចូលជួបដើម្បីធ្វើការសុំទោសនូវកំហុសឆ្គងដែលបានថតរូប ដោយគ្មានសីលធម៌ ជាមួយរូបសំណាកសេះសមុទ្រ ក្នុងក្រុងកំពត កាលពីថ្មីៗនេះ។

    យោងតាមទំព័រហ្វេសប៊ុក របស់ស្នងការរដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងដែរថា លោក SantaKH បានដឹងអំពីកំហុស ហើយបានមកធ្វើការសុំទោសដោយផ្ទាល់ជាមួយ ឯកឧត្តម អភិបាលខេត្ត និងសុំទោសជាសាធារណៈម្តងទៀតជុំវិញកំហុសឆ្គងរបស់ខ្លួនក្នុងការថតរូបមិនសមរម្យ។

    ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការអប់រំណែនាំ ក្នុងនាមជាបង ដើម្បីឱ្យលោកត្រូវធ្វើជាយុវជនល្អក្នុងសង្គម ហើយផ្សព្វផ្សាយអ្វីដែលល្អឲ្យបានច្រើន ហើយធ្វើការផ្សព្វផ្សាយសុំទោស ធ្វើបែបណាក៏ដោយឲ្យបងប្អូនប្រជាពលរដ្ឋគាត់ឈប់ខឹងនិងលើកលែងទោសឱ្យហើយ ឈប់ប្រព្រឹត្តអ្វីដែលខុសបន្តទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay