ស្មាតហ្វូនវៀតណាម Vsmart នឹងត្រូវចែកចាយនៅអេស្ប៉ាញ តាមរយៈក្រុមហ៊ុនលក់រាយអេឡិចត្រូនិចធំជាងគេនៅអឺរ៉ុប
- BY
- autoadmin
- March 26, 2019
VinSmart របស់ក្រុមហ៊ុន Vingroup បានប្រកាសជាផ្លូវការនូវការចែកចាយស្មាតហ្វូន Vsmart នៅក្នុងប្រទេសអេស្ប៉ាញ តាមរយៈក្រុមហ៊ុនលក់រាយអេឡិចត្រូនិចធំជាងគេនៅអឺរ៉ុប Media Markt ។ Vsmart គឺជាផលិតផលរបស់ Vingroup ដំបូងបង្អស់ ដែលបានដាក់បង្ហាញនៅក្នុងទ្វីបអឺរ៉ុបដោយបង្ហាញនូវមហិច្ឆតារបស់ខ្លួន ដើម្បីនាំយកបច្ចេកវិទ្យាវៀតណាមទៅកាន់ទីផ្សារអន្តរជាតិ។ ការឱ្យដឹងនេះត្រូវបានប្រកាសដោយ VinSmart នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការដាក់បង្ហាញម៉ាក Vsmart នៅក្នុងប្រទេសអេស្ប៉ាញ។

បើតាមសម្តីរបស់លោក Nguyen Thi Bich Phuong អគ្គនាយករងផ្នែកទីផ្សារនៅក្រុមហ៊ុន Vinsmart បានឱ្យដឹងថា ប្រទេសអេស្ប៉ាញនឹងក្លាយជាច្រកទ្វារឱ្យស្មាតហ្វូន Vsmart ដើម្បីយកឈ្នះទីផ្សារអឺរ៉ុប ដោយសារពួកគេមានដៃគូសហការ និងមានភាគហ៊ុន ៥១ភាគរយ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់អេស្ប៉ាញ។ ផលិតផល Vsmart នឹងត្រូវបានចែកចាយតាមរយៈក្រុមហ៊ុន Media Markt ដែលជាអ្នកលក់រាយអេឡិចត្រូនិចឈានមុខគេ ដែលមានបទពិសោធន៍ជាង ៣៥ឆ្នាំ និងមានវត្តមាននៅក្នុង ១៣ ប្រទេស។ ទូរស័ព្ទ Vsmart ចំនួន ៤ ដែលត្រូវចែកចាយនៅក្នុងប្រទេសអេស្ប៉ាញរួមមាន៖ Joy1 Joy1+ Active1 និង Active1+ ៕

អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider
- Share This Post:






