ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌឫស្សីកែវ ប្រកាសឱ្យប្រជាពលរដ្ឋ និងអាជីវករនៅទីតាំងជុំវិញផ្សារសាំហាន់ ត្រូវរុះរើសំយ៉ាបផ្ទះ និងសំណង់ផ្សេងៗ ដែលរំលោភមកលើផ្លូវចេញឱ្យអស់ ដោយទុកពេល ៧ថ្ងៃ

    BY Khmernote Media April 30, 2024
    រដ្ឋបាលខណ្ឌឫស្សីកែវ ប្រកាសឱ្យប្រជាពលរដ្ឋ និងអាជីវករនៅទីតាំងជុំវិញផ្សារសាំហាន់ ត្រូវរុះរើសំយ៉ាបផ្ទះ និងសំណង់ផ្សេងៗ ដែលរំលោភមកលើផ្លូវចេញឱ្យអស់ ដោយទុកពេល ៧ថ្ងៃ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលលក់ដូរលើទ្រូងផ្លូវ និងតាមចញ្ចើមផ្លូវ៦២R និងផ្លូវលេខ១០៥ នៅទីតាំងជុំវិញផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖

    ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថានល្អប្រសើរ និង ដើម្បីជៀសវាងបង្កការកកស្ទះចរាចរណ៍ ប៉ះពាល់ដល់ការធ្វើដំណើរ សោភ័ណ្ឌភាព និងសុវត្ថិភាពសាធារណៈ រដ្ឋបាលខណ្ឌឫស្សីកែវ សូមធ្វើការណែនាំដូចខាងក្រោម៖

    ១.ចំពោះបញ្ហាសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
    -ត្រូវបញ្ឈប់ការចតយានយន្តគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវសាធារណៈ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
    -ត្រូវរុះរើសំយ៉ាបផ្ទះ និងសំណង់ផ្សេងៗ ដែលបានសង់រំលោភមកលើផ្លូវសាធារណៈ
    -ត្រូវបញ្ឈប់ការលក់ដូរលើផ្លូវ ឬចញ្ចើមផ្លូវ ត្រូវរៀបចំទំនិញលក់ដូរ និងសម្ភារប្រើប្រាស់ផ្សេងៗ ចេញឱ្យផុតពីលើផ្លូវសាធារណៈ។

    ២.ចំពោះបញ្ហាអនាម័យ បរិស្ថាន

    -ត្រូវសម្អាតអនាម័យ បរិស្ថាន ឱ្យបានស្អាតជាប់ជានិច្ច នៅខាងមុខទីតាំងអាជីវកម្មរបស់ខ្លួន និងរាល់កាកសំណល់ផ្សេងៗ ត្រូវធ្វើការញែក វេចខ្ចប់ ទុកដាក់ និងបញ្ចេញឱ្យបានត្រឹមត្រូវតាមពេលវេលានៃការប្រមូលរបស់ក្រុមហ៊ុន គ្រប់គ្រងសំរាម សំណល់រឹង រាជធានីភ្នំពេញ ៨០០ស៊ុបភើ
    -ត្រូវរៀបចំទុកដាក់ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសវត្ថុដែលងាយបង្កការឆាបឆេះឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់បំផុត។

    រដ្ឋបាលខណ្ឌឫស្សីកែវ ទុករយៈពេលចំនួន៧ (ប្រាំពីរ)ថ្ងៃ បន្ទាប់ពីចេញសេក្តីជូនដំណឹងនេះ ក្នុងការរុះរើ និងបញ្ឈប់ការលក់ដូរដោយការស្ម័គ្រចិត្ត។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ នៅតែមិនអនុវត្តតាមសេចក្តីជូន ដំណឹងនេះ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗឡើយ៕

    ប្រភព៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay