ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និយាយថា ការបោះឆ្នោតនៅថៃមានភាពមិនប្រក្រតី និងក្លែងបន្លំ

    BY autoadmin March 26, 2019
    អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និយាយថា ការបោះឆ្នោតនៅថៃមានភាពមិនប្រក្រតី និងក្លែងបន្លំ

    អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងកាលពីម្សិលមិញថា ការបោះឆ្នោតនៅប្រទេសថៃត្រូវបានបំផ្លាញដោយ «ភាពមិនប្រក្រតី» និង«ក្លែងបន្លំ»។ គាត់និយាយថា ពួកយោធានៅតែគ្រប់គ្រងប្រព័ន្ធបោះឆ្នោត ដើម្បីរក្សាការកាន់អំណាចនយោបាយរបស់ពួកគេលើរាជាណាចក្រនេះ។ លោកបានប្រាប់ AFP ជាភាសាអង់គ្លេសថា៖ «គ្រប់គ្នាដឹងរឿងនៅក្នុងប្រទេសថៃ អ្នករាល់គ្នាដែលចាំឃ្លាំមើលការបោះឆ្នោតនៅប្រទេសថៃ ដឹងថាវាមានភាពមិនប្រក្រតី»។

    គួររំឭកផងដែរថា លោក ថាក់ស៊ីន វ័យ ៦៩ឆ្នាំ ធ្លាប់ត្រូវបានឃាត់ខ្លួននៅក្នុងរដ្ឋប្រហារមួយនៅ ឆ្នាំ២០០៦ និងរស់នៅនិរទេសខ្លួនចាប់តាំងពីពេលនោះមក ប៉ុន្តែលោកនៅតែជាតួអង្គសំខាន់នៅក្នុងនយោបាយថៃ បើទោះបីជាមានកិច្ចប្រឹងប្រែងរបស់របបយោធាដើម្បីកាត់បន្ថយឥទ្ធិពលរបស់គាត់ក៏ដោយ។ ថ្លែងទៅកាន់ AFP គាត់បាននិយាយថា ការប្រកួតណាមួយក៏ដោយ ប្រសិនបើច្បាប់ និងអាជ្ញាកណ្តាលមិនយុត្តិធម៌នោះ លទ្ធផលនឹងមិនគួរឱ្យគោរព។ លោកបន្តថា ប្រសិនបើអ្នកក្រលេកមើលចំនួនសន្លឹកឆ្នោត និងចំនួនអ្នកបោះឆ្នោត ចំនួនសន្លឹកឆ្នោតគឺច្រើនលើសពីចំនួនអ្នកទៅបោះឆ្នោត៕

    អត្ថបទ៖ លីដា
    ប្រភព៖ thethaiger

    Share This Post: