ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជិះបង្អួត Huracan Performante តម្លៃ ៣៣ម៉ឺនដុល្លារ មិនបានប៉ុន្មានផងក៏ជ្រុលចង្កូតបុកនឹងដើមឈើ ម្ចាស់រថយន្តបានត្រឹមអង្គុយយំ

    BY autoadmin March 26, 2019
    ជិះបង្អួត Huracan Performante តម្លៃ ៣៣ម៉ឺនដុល្លារ មិនបានប៉ុន្មានផងក៏ជ្រុលចង្កូតបុកនឹងដើមឈើ ម្ចាស់រថយន្តបានត្រឹមអង្គុយយំ

    ម្ចាស់រថយន្តស្ព័រតម្លៃ ២៥០,០០០ ផោន (៣៣០,០០០ ដុល្លារអាមេរិក) ម្នាក់ត្រូវមកអង្គុយយំភ្លាមៗ បន្ទាប់ពីគាត់បានបើកបររថយន្តសំណព្វជាមួយនឹងល្បឿនលឿនដូចហោះ ហើយក៏ជ្រុលចង្កូតទៅបុកនឹងដើមឈើពេញមួយទំហឹង។ គ្រោះថ្នាក់នេះត្រូវបានគេឱ្យដឹងថា បានកើតឡើងបន្ទាប់ពីព្រឹត្ដិការណ៍ HR Owen Supercar នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយរថយន្ត Lamborghini Huracan Performante មួយនេះ ក៏ទើបតែបានបង្ហាញមុខផងដែរ។

    Huracan Performante មួយនេះ ត្រូវបានគេឱ្យដឹងថា បានបើកបរបង្អួតកាត់ហ្វូងមនុស្សចូលរួមទស្សនារថយន្តដែលកំពុងមានកាន់ទូរស័ព្ទ ដើម្បីថតយកនូវរូបភាពរថយន្តស្ព័រថ្មីៗ។ ប៉ុន្តែគួរឱ្យសោកស្តាយដល់ម្ចាស់រថយន្ត ខណៈដែលគាត់កំពុងជក់ចិត្តនឹងការបន្ថែមល្បឿន វាបានធ្វើឱ្យគាត់ជ្រុលទៅបុកនឹងដើមឈើ ហើយទីបំផុតគាត់ត្រូវមកអង្គុយយំ។ យ៉ាងណាក៏ដោយរូបគាត់មិនត្រូវរងរបួសអ្វីនោះទេ ហើយប្រភពដដែលក៏បានឱ្យដឹងថា Huracan Performante មានសន្ទុះពី 0-100គីឡូម៉ែត្រ ត្រឹមតែ 2.9វិនាទី ជាមួយនឹងល្បឿន 323គីឡូម៉ែត្រ/ម៉ោង៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: