ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសន័រវែសនឹងដំឡើងស្ថានីយសាកភ្លើងឥតខ្សែដំបូងរបស់ពិភពលោក ដើម្បីកាត់បន្ថយការចំណាយ និងលុបបំបាត់ផ្សែងពុល

    BY autoadmin March 26, 2019
    ប្រទេសន័រវែសនឹងដំឡើងស្ថានីយសាកភ្លើងឥតខ្សែដំបូងរបស់ពិភពលោក ដើម្បីកាត់បន្ថយការចំណាយ និងលុបបំបាត់ផ្សែងពុល

    ទីក្រុងអូស្លូរបស់ន័រវែសនឹងក្លាយជាតំបន់ទីមួយនៅលើពិភពលោក ក្នុងការដំឡើងស្ថានីយសាកភ្លើងឥតខ្សែ (wireless charging) ដំបូងបង្អស់ ក្នុងគោលបំណងដើម្បីលុបបំបាត់នូវយានយន្តបម្រើសេវាកម្ម (Taxi) ដែលមានផ្សែងពុលប៉ះពាល់ដល់បរិស្ថាន (zero-emission) ឱ្យបានមុនដើម ឆ្នាំ២០២៣។ ប្រទេសន័រវែសក៏បានកំណត់ថា រាល់រថយន្តថ្មីទាំងអស់ដែលលក់នៅក្នុងប្រទេសនេះ នឹងត្រូវបានប្រើអគ្គិសនីទាំងអស់នៅ ឆ្នាំ២០២៥។

    គោលដៅនៃគម្រោងនេះគឺដើម្បីធ្វើឱ្យវាមានភាពងាយស្រួលតាមដែលអាចធ្វើទៅបាន ដោយសារសព្វថ្ងៃការសាកភ្លើងដោយខ្លួនឯងផ្ទាល់មានការពិបាក ចំណាយពេលវេលា និងប្រាក់ច្រើន។ ការដាក់ឱ្យមានស្ថានីយធំមួយដើម្បីសាកថ្មរថយន្ត វានឹងកាត់បន្ថយថ្លៃចំណាយ និងពេលវេលារង់ចាំទាំងនោះ ដោយម្ចាស់រថយន្តអាចសាកថ្មបណ្តើរ ខណៈរថយន្តកំពុងរង់ចាំអ្នកដំណើរបន្តកន្ទុយគ្នានៅក្នុងស្ថានីយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ theverge

    Share This Post: