ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមព្យាករណ៍ថា ទីផ្សារអេឡិចត្រូនិករបស់ពួកគេនឹងទទួលប្រាក់ចំណូល ១៥ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០

    BY autoadmin March 27, 2019
    វៀតណាមព្យាករណ៍ថា ទីផ្សារអេឡិចត្រូនិករបស់ពួកគេនឹងទទួលប្រាក់ចំណូល ១៥ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០

    យោងតាមអ្នកជំនាញបានឱ្យដឹងថា ដោយមានប្រជាជនវៀតណាមប្រមាណ ៥៣ភាគរយ កំពុងប្រើប្រាស់អ៊ីនធឺណិត និងអតិថិជនជិត ៥០លាននាក់ កំពុងប្រើប្រាស់ទីផ្សារអេឡិចត្រូនិក (e-commerce) វៀតណាមព្យាករណ៍ថា ពួកគេនឹងមានកំណត់ត្រាថ្មីក្នុង ឆ្នាំ២០២០ ដោយនឹងអាចទទួលចំណូលរហូតដល់ ១៥ពាន់លានដុល្លារ ខណៈឆ្នាំ ២០១៨ មានចំនួនជិត ១០ ពាន់លានដុល្លារអាមេរិក។

    វិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសនេះ មានកំណើនប្រចាំឆ្នាំជាមធ្យម ៣៥ភាគរយ ពោលគឺខ្ពស់ជាងតួលេខនៅក្នុងប្រទេសជប៉ុន ២.៥ ដង។ ហេតុផលនេះបានធ្វើឱ្យប្រទេសវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនពាណិជ្ជកម្មអេឡិចត្រូនិចលឿនបំផុតនៅក្នុងពិភពលោក។

    លោក Dang Hoang Hai នាយកទីភ្នាក់ងារពាណិជ្ជកម្មអេឡិចត្រូនិច និងព័ត៌មានវិទ្យា នៅក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឱ្យដឹងថា ការលក់រាយពីពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម ពួកគេរកបានចំណូល ៨ពាន់លានដុល្លារ នៅឆ្នាំ ២០១៨ ដែលវាខ្ពស់ជាងតួលេខធ្លាប់បានព្យាករណ៍ថា នឹងទទួលបាន ៧ពាន់លានដុល្លាអាមេរិក។ លោកបន្តថា ដូច្នេះប្រាក់ចំណូលពីពាណិជ្ជកម្មអេឡិចត្រូនិចនៅ ឆ្នាំ២០២០ គឺអាចលើសពី ១០ ពាន់លានដុល្លារ បើយោងតាមការព្យាករណ៍ពីកំណើនរបស់វា។

    អត្ថបទ៖ លីដា
    ប្រភព៖ vietnaminsider

    Share This Post: