ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន បង្ហាញជូននូវគណនីក្លែងក្លាយ ដែលយករូបសម្តេចតេជោ ហ៊ុន សែន ទៅប្រើប្រាស់

    BY Khmernote Media May 13, 2024
    គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន បង្ហាញជូននូវគណនីក្លែងក្លាយ ដែលយករូបសម្តេចតេជោ ហ៊ុន សែន ទៅប្រើប្រាស់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជាក់ដល់បងប្អូន សាធារណៈជនទាំងអស់ថា មានជនអនាមិកបានបន្តក្លែងបន្លំដោយបង្កើត គណនីក្លែងក្លាយ (Fake Account) ដោយប្រើប្រាស់រូបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានផ្ញើសារទៅបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងផ្សេងៗ។

    គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ណែនាំដល់សាធារណជន មេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កើតគណនី ឬ ផេកក្លែងក្លាយជាបន្តបន្ទាប់ ដោយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីផ្ញើសារ ឬធ្វើសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ។ ចំពោះជនដែលបានបង្កើតគណនី និង ទំព័រក្លែងបន្លំជាថ្នាក់ដឹកនាំសូមផ្អាកសកម្មភាពជាបន្ទាន់។

    សូមបញ្ជាក់ថា គណនី និង ទំព័រផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមានឈ្មោះ និងតំណ Link ខាងក្រោម៖

    ១/ Facebook Account ផ្ទាល់: Hun Sen

    https://www.facebook.com/hunsenpm?mibextid=LQQJ4d
    ២/ Facebook Page : Samdech Hun Sen of Cambodia មានសញ្ញាធិក ពណ៌ខៀវនៅពីក្រោយឈ្មោះពេញ និង មាន 14M followers

    https://www.facebook.com/hunsencambodia?mibextid=LQQJ4d
    ៣)Telegram : Samdech Hun Sen of Cambodia

    https://t.me/spmhunsen ៤/ TikTok: Samdech Hun Sen

    https://www.tiktok.com/@hunsenofcambodia?lang=en៥/ Instagram: Samdech Hun Sen of Cambodia

    https://www.instagram.com/hunsencambodia?igsh=bmlranZzZmw4M2o0៦/ Twitter: Hun Sen (@hunsencambodia)

    https://twitter.com/hunsencambodia?lang=en៧/ YouTube: Samdech Hun Sen of Cambodia

    https://youtube.com/@hunsencambodia?si=IHZBzM_XRW6sZ6vX

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay