អាជ្ញាធរជាតិអប្សរា បង្ហាញទិដ្ឋភាពពីសម្រស់ខ្លោងជ័យរបស់ខ្លោងទ្វារក្រុងអង្គរ ក្រោមដំណក់ទឹកភ្លៀងដំបូងនារដូវវស្សា
- May 13, 2024
ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានបង្ហាញទិដ្ឋភាពពីសម្រស់ខ្លោងជ័យរបស់ខ្លោងទ្វារក្រុងអង្គរ ក្រោមដំណក់ទឹកភ្លៀងដំបូងនារដូវវស្សាក្នុងដើមឆ្នាំ២០២៤។

តើបងប្អូនទាំងអស់គ្នានឹករលឹក រងចាំភ្លៀងធ្លាក់យូរប៉ុណ្ណា និងចង់មកទស្សនាប្រាសាទក្រោមដំណក់ភ្លៀង ដែលមានសម្រស់ស្រស់ស្អាតម្យ៉ាង ខុសពីពេលធម្មតាយ៉ាងណាដែរ?
អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរ និងទស្សនាដោយមានការប្រុងប្រយ័ត្ន ព្រមទាំងគោរពទៅតាមក្រមប្រតិបត្តិអង្គរ ដើម្បីជៀសវាងគ្រោះថ្នាក់ និងរក្សាសណ្តាប់ធ្នាប់ល្អនៅក្នុងរមណីយដ្ឋានអង្គរ៕















- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






