ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងវប្បធម៌ អញ្ជើញចុះសួរសុខទុក្ខ លោកព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ ដែលកំពុងសម្រាកព្យាបាលជំងឺ

    BY Khmernote Media May 13, 2024
    រដ្ឋមន្ត្រីក្រសួងវប្បធម៌ អញ្ជើញចុះសួរសុខទុក្ខ លោកព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ ដែលកំពុងសម្រាកព្យាបាលជំងឺ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នារសៀលថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញសាកសួរសុខទុក្ខ លោកព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យបានថ្លែងនូវអំណរគុណចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ថែទាំប្រកបដោយក្រុមសីលធម៌វិជ្ជាជីវៈ និងព្យាបាលលោកព្រឹទ្ធាចារ្យ ធ្វើឲ្យស្ថានភាពជំងឺកាន់តែមានភាពធូរស្រាលជាងពេលមុន។

    លោកជំទាវបានបន្តទៀតថា លោកព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ឆ្នើមម្នាក់ ជាមរតកមនុស្សរស់ដ៏មានតម្លៃរបស់កម្ពុជាដែលចាំបាច់យើងត្រូវតែយកចិត្តទុកដាក់ថែទាំ និងគាំពារ លោកព្រឹទ្ធាចារ្យ។ជាចុងក្រោយលោកជំទាវ បានចូលរួមឧបត្ថម្ភថវិកា និងសម្ភារ ជូនដល់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យដែលកំពុងជួបការលំបាកផងដែរ ៕

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    Share This Post:
    MPO4D jitutoto mpo4d Mpoplay