ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តប៉ៃលិន ដាក់ឱ្យដំណើរការឡានក្រុងសម្រាប់ធ្វើការដឹកជញ្ជូនសិស្ស និស្សិត ទៅបន្តការសិក្សានៅខេត្តបាត់ដំបង ជារៀងរាល់ចុងសប្តាហ៍ ដោយឥតគិតថ្លៃ

    BY Khmernote Media May 17, 2024
    រដ្ឋបាលខេត្តប៉ៃលិន ដាក់ឱ្យដំណើរការឡានក្រុងសម្រាប់ធ្វើការដឹកជញ្ជូនសិស្ស និស្សិត ទៅបន្តការសិក្សានៅខេត្តបាត់ដំបង ជារៀងរាល់ចុងសប្តាហ៍ ដោយឥតគិតថ្លៃ

    ខេត្តប៉ៃលិន៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា រដ្ឋបាលខេត្តប៉ៃលិន សម្រេចបានដាក់ឱ្យដំណើរការរថយន្តក្រុង សម្រាប់ធ្វើការដឹកជញ្ជូនសិស្ស និស្សិត ទៅបន្តការសិក្សានៅខេត្តបាត់ដំបង ជារៀងរាល់ចុងសប្តាហ៍ ដោយឥតគិតថ្លៃ។

    ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក ការចំណាយ និងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមានឡើង ចំពោះសិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅមក ដោយទោចក្រយាន ក្នុងគោលបំណងបន្តការសិក្សានៅតាមវិទ្យាល័យ ឬសាកលវិទ្យាល័យនានាក្នុងខេត្ត បាត់ដំបង រដ្ឋបាលខេត្តប៉ៃលិនបាននឹងរៀបចំដាក់ឱ្យដំណើរការរថយន្តក្រុងសម្រាប់ធ្វើការដឹកជញ្ជូនសិស្ស និស្សិតជារៀងរាល់សប្តាហ៍ដោយឥតគិតថ្លៃ តាមទីតាំង និងពេលវេលា ដូចខាងក្រោម៖

    ថ្ងៃសុក្រ៖ ចេញដំណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង នៅវេលាម៉ោង ៥៖៣០ នាទីល្ងាច ចំណត់រថយន្ត នៅសួនច្បារសួនកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន។

    ថ្ងៃអាទិត្យ៖ ចេញដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន នៅម៉ោង ៦៖០០ នាទីល្ងាច ចំណត់រថយន្ត នៅមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង។

    រដ្ឋបាលខេត្តប៉ៃលិន សូមសាធារណជន មាតា បិតា អាណាព្យាបាល និងសិស្ស និស្សិត ដែលមានបំណងចង់ធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលខេត្ត សូមធ្វើការទំនាក់ទំនងមក ទីចាត់ការរដ្ឋបាល សាលាខេត្តប៉ៃលិន តាមរយៈលេខទូរស័ព្ទ ០៨៨ ៦៧៨៩-២៩៥/ ០១៦ ៤១៦ ៦៦៨ / ០៩៧ ៥៧៩ ៧៨៧៨ រៀងរាល់ម៉ោងធ្វើការចាប់ថ្ងៃជូនដំណឹងតទៅ ៕

    ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង-Battambang Provincial Department of Tourism

    Share This Post:
    MPO4D jitutoto mpo4d Mpoplay