រាជរដ្ឋាភិបាល គ្រោងដំឡើងប្រាក់បៀវត្សចំនួន ៤ម៉ឺនរៀល ដើម្បីរក្សាលំនឹង និងលើកកម្ពស់ជីវភាព ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥
- May 17, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ យោងតាមប្រភពពីគណនីតេឡេក្រាមរបស់ ឯកសារមន្ត្រីសាធារណៈ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងដំឡើងបៀវត្សចំនួន ៤ម៉ឺនរៀល ដើម្បីរក្សាលំនឹង និងលើកកម្ពស់ជីវភាពជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយគិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥។

សម្រាប់ការដំឡើងបៀវត្សជូនមន្ត្រីរាជការ ក្នុងឆ្នាំ២០២៥៖
–ប្រាក់បំណាច់មុខងារ ត្រូវគ្រោងដំឡើងចំនួន ៤ម៉ឺនរៀល ដើម្បីរក្សាលំនឹង និងលើកកម្ពស់ជីវភាពជូនមន្ត្រី រាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយគិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥។
–សន្ទស្សន៍បៀវត្សមូលដ្ឋាន ត្រូវរក្សាស្មើនឹងកម្រិតឆ្នាំ២០២៤ ដដែល (តម្លៃសន្ទស្សន៍ក្នុង ១ឯកតា ស្មើនឹង ២.៦៣០ រៀល)។
–ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ទទួលបានចំនួន ៥ ម៉ឺនរៀល ក្នុងម្នាក់។
–ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ទទួលបានចំនួន ៥ ម៉ឺនរៀល ក្នុងម្នាក់។
–ប្រាក់កម្រៃប្រចាំខែរបស់មន្ត្រីជាប់កិច្ចសន្យា ត្រូវគ្រោងដំឡើងពី ៧៧ម៉ឺនរៀល ទៅដល់ ៧៩ម៉ឺនរៀល ដោយគិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥។
យោង៖ សារាចរ ០៦ សរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ៕

- Share This Post:






