អន្តរជាតិ
ទូកទេសចរណ៍កម្សាន្តមួយបានផ្ទុះឆាបឆេះក្នុងទន្លេ Arakawa របស់ទីក្រុងតូក្យូ ដោយសារនាវិកភ្លេចបិទភ្លើងចង្ក្រាន
BY autoadmin
March 28, 2019
ក្រុមអ្នកពន្លត់អគ្គីភ័យបាននិយាយថា ទូកទេសចរណ៍កម្សាន្តរបស់ជប៉ុនមួយឈ្មោះ «yakatabune» ត្រូវបានបំផ្លាញដោយអគ្គិភ័យ នៅលើទន្លេមួយក្នុងទីក្រុងតូក្យូកាលពីថ្ងៃពុធ ទី២៧ ខែមីនា ប៉ុន្តែជាសំណាងល្អដែលទូកនេះគឺមិនកំពុងបម្រើការដឹកអ្នកដំណើរនោះទេ ប៉ុន្តែនាវិកម្នាក់ត្រូវបានរងរបួស និងបញ្ជូនទៅមន្ទីរពេទ្យ។ ពួកគេបាននិយាយថា ទូកនោះបានឆេះបន្ទាប់ពីក្រុមយានិកបានឮសំឡេងផ្ទុះ ដែលវាប្រហែលជាផ្ទុះចេញពីចង្ក្រានបាយដែលពួកគេភ្លេចបិទភ្លើង ខណៈដែលពួកគេកំពុងសម្រាកនៅលើទូកក្បែរច្រាំងទន្លេ Arakawa ភ្លាមៗមុនម៉ោង ៥ និង ១០ នាទីល្ងាច។ ទូកបានចេញដំណើររាប់រយម៉ែត្រនៅពេលកំពុងមានអគ្គិភ័យ ខណៈនាវិកបានកាត់ខ្សែពានចេញ ដើម្បីទប់ស្កាត់កុំឱ្យអគ្គីភ័យរាលដាលទៅលើច្រាំងទន្លេ៕




អត្ថបទ៖ លីដា
ប្រភព៖ nhk