ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាកាសយានដ្ឋាន Changi សិង្ហបុរី ជាប់ឈ្មោះជាព្រលានយន្តហោះល្អបំផុតក្នុងពិភពលោក ៧ឆ្នាំ ជាប់ៗគ្នា

    BY autoadmin March 28, 2019
    អាកាសយានដ្ឋាន Changi សិង្ហបុរី ជាប់ឈ្មោះជាព្រលានយន្តហោះល្អបំផុតក្នុងពិភពលោក ៧ឆ្នាំ ជាប់ៗគ្នា

    ព្រលានយន្តហោះ Changi ត្រូវបានគេដាក់ឈ្មោះថា ជាព្រលានយន្តហោះល្អបំផុតនៅលើពិភពលោក ៧ឆ្នាំ ជាប់ៗគ្នា ហើយព្រលានយន្តហោះនេះផងដែរ បានជាប់ចំណាត់ថ្នាក់ល្អបំផុត ១០ដង មកហើយ នៅក្នុងប្រវត្ដិសាស្ដ្រ ២០ឆ្នាំ នៃការដាក់ចំណាត់ថ្នាក់នេះ។ នៅក្នុងការស្ទង់មតិសកលដោយក្រុមប្រឹក្សាយោបល់មានមូលដ្ឋាននៅទីក្រុងឡុងដ៍ Skytrax ដែលមានពាក់ព័ន្ធជាមួយនឹងអ្នកដំណើរជាង ១៣លាននាក់ បានដាក់នាមព្រលានយន្តហោះ Changi របស់សិង្ហបុរីថា ជាព្រលានដែលមានបរិក្ខារកម្សាន្តល្អបំផុតនៅក្នុងអាស៊ី និងពិភពលោកទាំងមូល។ ចំណែកឯអាកាសយានដ្ឋានអន្តរជាតិតូក្យូ Haneda បានស្ថិតនៅលំដាប់លេខ ២ ខណៈអាកាសយានដ្ឋានអន្តរជាតិ Incheon របស់ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ ៣។

    នៅក្នុងការស្ទង់មតិនេះ អ្នកដំណើរត្រូវបានគេស្នើសុំឱ្យកំណត់អត្រាចំណុចខុសៗគ្នានៅក្នុងអាកាសយានដ្ឋានដែលពួកគេបានឆ្លងកាត់ដូចជា៖ ការត្រួតពិនិត្យ (check-in) ការមកដល់ ការផ្ទេរ ការទិញទំនិញ សន្តិសុខ និងអន្តោប្រវេសន៍តាមច្រកទ្វារ។ ពានរង្វាន់ចំណាត់ថ្នាក់នេះ ក៏ត្រូវបានផ្តល់ឱ្យអ្នកដំណាងព្រលានយន្តហោះដែលបានជាប់ចំណាត់ថ្នាក់ កាលពីថ្ងៃពុធ ទី២៧ ខែមីនា នៅឯពិធីតាំងពិព័រណ៍អ្នកដំណើរនៅទីក្រុងឡុងដ៍ (Passenger Terminal Expo)។ យ៉ាងណាមិញខាងក្រោមនេះជាចំណាត់ថ្នាក់ទាំង ១០ នៃការស្ទង់មតិសកលដោយ Skytrax ៖

    ១. អាកាសយានដ្ឋាន Changi សិង្ហបុរី

    ២. អាកាសយានដ្ឋានអន្តរជាតិតូក្យូ (Haneda)

    ៣. អាកាសយានដ្ឋានអន្តរជាតិ Incheon

    ៤. អាកាសយានដ្ឋានអន្តរជាតិ Hamad (Doha)

    ៥. អាកាសយានដ្ឋានអន្តរជាតិហុងកុង

    ៦. អាកាសយានដ្ឋានអន្តរជាតិ Central Japan

    ៧. អាកាសយានដ្ឋាន Munich

    ៨. អាកាសយានដ្ឋាន London Heathrow

    ៩. អាកាសយានដ្ឋានអន្តរជាតិ Narita

    ១០. អាកាសយានដ្ឋាន Zurich

    អត្ថបទ៖ លីដា
    ប្រភព៖ straitstimes

    Share This Post: