ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផលិត និងចែកចាយរូបភាពមិនសមរម្យ ក្នុងបណ្តាញសង្គមហ្វេសប៊ុក

    BY Khmernote Media May 21, 2024
    ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផលិត និងចែកចាយរូបភាពមិនសមរម្យ ក្នុងបណ្តាញសង្គមហ្វេសប៊ុក

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនសង្ស័យ ០១នាក់ ត្រូវបានឃាត់ខ្លួនក្រោយរត់គេចខ្លួនជិតមួយឆ្នាំក្នុងករណីផលិត និងចែកចាយរូបភាពអាសអាភាសទៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

    ដោយអនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងយោងបណ្ដឹងរបស់ឈ្មោះ ហ-ល-អ ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ឡ ណ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយរត់គេចខ្លួនជិតមួយឆ្នាំ។

    បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police

    Share This Post:
    MPO4D jitutoto mpo4d Mpoplay