ផាកពិន័យមន្ត្រីនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម្នាក់ ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព បន្ទាប់ពីត្រូវប្រជាពលរដ្ឋចាប់បាន បង្ហោះលើបណ្តាញសង្គម
- May 25, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម្នាក់ ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ត្រូវបានកោះហៅឱ្យចូលខ្លួនមកបង់ផាកពិន័យចំនួន ៦ម៉ឺនរៀល បន្ទាប់ពីត្រូវប្រជាពលរដ្ឋចាប់បាន បង្ហោះលើបណ្តាញសង្គម។

តាមរយៈការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្ត្រីនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម្នាក់ ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព បន្ទាប់ពីមានការបង្ហោះព័ត៌មានតាមបណ្តាញសង្គម មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅដើម្បីចូលខ្លួនមកផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក អត់ពាក់មួកសុវត្ថិភាព ចំនួន ៦០,០០០រៀល និងធ្វើកិច្ចសន្យាឱ្យធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព៕



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






