ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងទំនើង១៤នាក់ ដើរលេងនិងប្រមូលផ្តុំគ្នាពេលរាត្រី ត្រូវបាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន

    BY Khmernote Media May 27, 2024
    ក្មេងទំនើង១៤នាក់ ដើរលេងនិងប្រមូលផ្តុំគ្នាពេលរាត្រី ត្រូវបាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលទាំងអស់ត្រូវបង្រ្កាបរាល់បទល្មើសក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណះ និងសុវត្ថិភាពសង្គម។

    នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១២៖០០នាទីអធ្រាត្រ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានអនុវត្តវិធានការរដ្ឋបាល និងចេញល្បាតតាមទីប្រជុំជន និងគោលដៅមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ បទល្មើសផ្សេងៗ ។ក្នុងនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅបានចុះល្បាត បានប្រទះ មុខសញ្ញាក្មេងទំនើងចំនួន៥ក្រុម បានប្រមូលផ្តុំគ្នា ដើរលេងពេលរាត្រី និងដកហូតបានម៉ូតូអត់បំពាក់ផ្លាកលេខចំនួន១៤នាក់ ម៉ូតូHONDA DREAM គ្មានស្លាកលេខចំនួន០៥គ្រឿង។

    ក្មេងទំនើងទាំងនោះត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនយកមកសួរនាំ និងធ្វើតេស្តរកសារធាតុញៀន។ ជាលទ្ធផលបានបង្ហាញថា ក្នុងចំណោមពួកគេមានតែយុវជនចំនួន៣នាក់ប៉ុណ្ណោះដែលគ្មានសារធាតុញៀន ។

    លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា ចំពោះក្មេងចំនួន៣នាក់ដែលគ្មានសារធាតុញៀន ក្រោយអប់រំត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែកក្មេងទំនើង១១នាក់ មានសារធាតុញៀនត្រូវបានឃាត់ខ្លួន សួរនាំនិងសុំគោលការទៅតុលាការ ដើម្បីបញ្ជូនក្មេងទាំងនេះទៅមណ្ឌលអប់រំកែប្រែ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police

    Share This Post:
    MPO4D jitutoto mpo4d Mpoplay