ក្មេងទំនើងមួយក្រុម បន្ទាប់ពីកាប់ និងគប់ផ្ទះពលរដ្ឋ រួចថតរូបបង្ហោះលើបណ្តាញសង្គម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ៣នាក់ ចំណែកបក្ខពួកសេសសល់សមត្ថកិច្ចកំពុងតាមចាប់
- May 27, 2024
ក្រុងតាខ្មៅ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ ដោយអនុវត្តន៍បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក យី វណ្ណដា អធិការ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំកម្លាំងបង្ក្រាបក្មេងទំនើង១ក្រុម ឃាត់ខ្លួនចំនួន០៣នាក់ ដែលបានប្រើអំពើហិង្សា កាប់ និង គប់ ផ្ទះពលរដ្ឋ ចំនួន០៤លើក ចំណុច ស្តុបស្ពានអាកាសទួលក្រសាំង ស្ថិតក្នុង ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយធ្វើសកម្មបក្ខពួកក្មេងទំនើងក៏បានថតរូបបង្ហោះលើបណ្តាញសង្គម តិកតុក (Tik-Tok) ថែមទៀត ។

គួរបញ្ជាក់ផងដែរថា ក្រុមក្មេងទំនើង១ក្រុមមានគ្នាចំនួន០៩នាក់ ឃាត់ខ្លួនបានចំនួន០៣នាក់ ចំណែកអ្នករត់គេចខ្លួនសមត្ថកិច្ចយើងកំពុងស្រាវជ្រាវតាមចាប់ខ្លួនជាបន្តបន្ទាប់។ បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តចាត់ការតាមនីតិវិធី ៕






ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ – Police Inspectorate Of Takhmao Town
- Share This Post:






