ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុំចេះតែហា៊ន! ថៃចាប់ខ្លួនមនុស្ស ៩នាក់ ពីបទផ្សព្វផ្សាយពត៌មានក្លែងក្លាយអំពីការបោះឆ្នោត

    BY autoadmin March 28, 2019
    កុំចេះតែហា៊ន! ថៃចាប់ខ្លួនមនុស្ស ៩នាក់ ពីបទផ្សព្វផ្សាយពត៌មានក្លែងក្លាយអំពីការបោះឆ្នោត

    ថៃ៖ មនុស្ស ៩នាក់ ត្រូវបានឃាត់ខ្លួនពីបទផ្សព្វផ្សាយ «ពត៌មានក្លែងក្លាយ» ទៅលើបណ្តាញសង្គម Facebook ដោយមានការប្រកាសអំពីការដកហូតតំណែងរបស់មន្ត្រីបោះឆ្នោតមួយចំនួន និងសន្លឹកឆ្នោតក្លែងក្លាយ បន្ទាប់ពីមានការស្ទង់មតិដ៏ចម្រូងចម្រាសនៅក្នុងព្រះរាជាណាចក្រមួយនេះ។ ជនជាប់ចោទអាចប្រឈមនឹងការជាប់គុក ៥ឆ្នាំ និងពិន័យជាប្រាក់ជាង ៣,០០០ ដុល្លារអាមេរិក។

    ថៃបានធ្វើការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅ ហើយវាគឺជាលើកដំបូង បន្ទាប់ពីរដ្ឋប្រហារ ឆ្នាំ២០១៤។ ទាំងគណបក្ស Phalang Pracharat ដែលគាំទ្រដោយពួកយោធា និងគណបក្ស Pheu Thai ដែលជាគូប្រជែក គឺកំពុងតែដណ្ដើមយកឈ្នះជានាយករដ្ឋមន្ត្រីថ្មី។ លទ្ធផលជាផ្លូវការពេញលេញមិនទាន់បានចេញផ្សាយនៅឡើយទេ ប៉ុន្តែសំណួរកំពុងតែចោទឡើង ជុំវិញភាពមិនប្រក្រតីនៃការបោះឆ្នោតនេះ ដែលវាអាចធ្វើឱ្យលទ្ធផលប្រែប្រួល។ យ៉ាងណាមិញដើម្បីតែងតាំងនាយករដ្ឋមន្ត្រីថ្មី គណបក្សដែលទទួលជ័យជម្នះត្រូវតែឈ្នះកៅអីជាងពាក់កណ្តាល ក្នុងចំណោមអាសនៈចំនួន ៧៥០ ទាំងសភាជាន់ទាប និងខ្ពស់

    អត្ថបទ៖ លីដា
    ប្រភព៖ newsonair

    Share This Post: