ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd រៀបចំកម្មវិធីសិក្ខាសាលា ” ការជឿជាក់លើសុខភាពភ្នែកភ្លឺថ្លារបស់អ្នក Believe in your sight ” នៅផ្សារទំនើប Aeon Mall
កាលពីថ្ងៃទី 03 និង 04 មីនា កន្លងទៅនេះ ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd បានរៀបចំកម្មវិធីសិក្ខាសាលា ” ការជឿជាក់លើសុខភាពភ្នែកភ្លឺថ្លារបស់អ្នក Believe in your sight ” នៅផ្សារទំនើប Aeon Mall ។ បើតាមប្រសាសន៍លោកចាប ឆៃ ហ៊ាង ប្រធានគ្រប់គ្រងការិយាល័យភ្នំពេញ បានអោយដឹងថា ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនផលិត និង ចែកចាយផលិតផលថ្នាំបន្តក់ភ្នែក New V.Rohto តែងតែយកចិត្តទុកដាក់លើការថែរក្សាសុខភាពភ្នែករបស់ប្រជាពលរដ្ឋ ដោយក្រុមហ៊ុនតែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពីការថែរក្សាភ្នែកនៅតាម បណ្តាសាកលវិទ្យាល័យនានាទូទាំងទីក្រុងភ្នំពេញ និងតាមបណា្តខេត្តនានា ដើម្បីផ្តល់ជូននូវចំនេះដឹងស្តីពីការថែរក្សាភ្នែក អោយមានសុខភាពល្អ និង ភ្លឺថ្លា។

សំរាប់ឆ្នាំ2018នេះក្រុមហ៊ុន បាននៅតែបន្តការរៀបចំកម្មវិធីពិសេសៗ ដោយមានការចូលរួមពីសំណាក់ វាគ្មិន ចក្ខុបណ្ឌិត ដែលជាអ្នកឯកទេសជំងឺភ្នែក ដើម្បីបន្ថែមនូវចំនេះដឹងនិងបទពិសោធន៏ ដល់ប្រជាពលរដ្ឋដើម្បីអោយដឹងកាន់តែច្បាស់ពីរបៀបថែរក្សាភ្នែក វិធីការពារភ្នែក ដើម្បីទទួលបាននូវសុខភាពភ្នែកល្អ ។

ជាផ្លែផ្កាកម្មវិធី ” ការជឿជាក់លើសុខភាពភ្នែកភ្លឺថ្លារបស់អ្នក Believe in your sight ” ទទួលបានការចាប់អារម្មណ៍ចូលរួមទទួលយកចំនេះដឹងពីសុខភាពភ្នែក ការពិនិត្យភ្នែកដោយឥតគិតថ្លៃ យ៉ាងច្រើនពីអតិថិជន និង ប្រិយមិត្តដែលគាំទ្រកម្មវិធី និងផលិតផល New V.Rohto។ ក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំងហើយសន្យាថានឹងនាំមកនូវកម្មវិធីល្អៗដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នានៅកម្មវិធីក្រោយៗទៀត។









