ប្រញាប់ឡើង! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រកាសជ្រើសរើសបុគ្គលិកកិច្ចសន្យាជាច្រើនផ្នែក
- May 29, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីប្រកាស ជ្រើសរើស បុគ្គលិកកិច្ចសន្យាជាច្រើនផ្នែក ដូចខាងក្រោម៖

-វេជ្ជបណ្ឌិតឯកទេសប្រពោធនកម្ម ដាក់ថ្នាំសណ្តំ និងសង្គ្រោះបន្ទាន់ ចំនួន ១២រូប
-វេជ្ជបណ្ឌិតឯកទេសសោភ័ណសល្យសាស្ត្រ ចំនួន ២រូប
-វេជ្ជបណ្ឌិតឯកទេសអាណាប៉ាត់ ចំនួន ២រូប
-គិលានុបដ្ឋាក-យិកា ចំនួន ១៦រូប
-គណនេយ្យ (ផ្នែកសេវា) ភេទស្រី ចំនួន ៣រូប
-គណនេយ្យ (ផ្នែក ប.ស.ស. និង ផ្នែកមូលនិធិសមធម៌) ភេទប្រុស ចំនួន ៤រូប
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវការជ្រើសរើស បុគ្គលិកកិច្ចសន្យា ជាជំនួយការ រដ្ឋបាលតាមផ្នែក ចំនួន ១៩រូប។
បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្ម៍ សូមមកដាក់ប្រវត្តិរូប(មានបិតរូបថត) និងពាក្យសុំចូលបម្រើ ការងារ (CV និងCover letter) ដោយភ្ជាប់មកជាមួយ ឯកសារថតចម្លង រួមមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សញ្ញាបត្រ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗ ដែលពាក់ព័ន្ធនឹងជំនាញ មកដាក់នៅការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ៕



- Share This Post:






